ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ព្រឹក​ស្អែក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​សម្ពោធ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សណ្ឋាគារ​ផ្កាយ​៥ «​សាន់ & មូន រី​វើ​សាយ​» នៅ​ជិត​ស្ពាន​ព្រះមុនីវង្ស

​ព្រឹក​ស្អែក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​សម្ពោធ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សណ្ឋាគារ​ផ្កាយ​៥ «​សាន់ & មូន រី​វើ​សាយ​» នៅ​ជិត​ស្ពាន​ព្រះមុនីវង្ស
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៣​ស្អែក​នេះ នឹង​អញ្ជើញ​ជា​អធិបតី​សម្ពោធ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​សាន់ & មូន រី​វើ​សាយ​» (SUN & MOON, Riverside Hotel) ស្ថិតនៅ​ជិត​ស្ពាន​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ​។​

​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​សាន់ & មូន រី​វើ​សាយ​» បាន​បង្កើត​ដោយ​កូន​ខ្មែរ​សុទ្ធសាធ ដែល​ជា​សមិទ្ធិផល​ថ្មី​មួយទៀត​របស់​កម្ពុជា ដែល​បង្ហាញ​ថា ខ្មែរ​អាច​ធ្វើបាន​។ «​សាន់ & មូន រី​វើ​សាយ​» បាន​ស្ថិតនៅ​ចំ​បេះដូង​រាជធានី​ភ្នំពេញ សាងសង់​លើ​ផ្ទៃដី​ចំនួន ១​ម៉ឺន​ម៉ែត្រការ៉េ កម្ពស់​២៣​ជាន់ មាន​អាង​ហែល​ទឹក​លើ​អាកាស​ផងដែរ​។​

​លក្ខណៈពិសេស «​សាន់ & មូន រី​វើ​សាយ​» គឺ​បាន​សាងសង់​ជាប់​មាត់​ទន្លេ​បាសាក់ អគារ​បែប​មុខ​ទៅ​ទិសខាងកើត ទទួលបាន​ខ្យល់អាកាស និង​បរិយាយ​កាស​ធម្មជាតិ​បរិសុទ្ធ ហើយ​អតិថិជន​ស្នាក់​នៅ​សណ្ឋាគារ​នេះ អាច​ជិះទូក​កំសាន្ដ គយគន់​ជាមួយ​ព្រះអាទិត្យ​រះ និង​អស្តង្គ​ត់ ដ៏​រ៉ូ​មែនទិច​ជាមួយ​ដៃគូ​ជី​វិត គ្រួសារ និង​ក្រុមការងារ បង្កើត​អនុស្សាវរីយ៍​ដ៏​មាន​ន័យ​។​

​កាន់តែ​ពិសេស សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​សាន់ & មូន រី​វើ​សាយ​» បាន​រចនា​ឡើង​ដ៏​ល្អ​ឯក មាន​ជា​ប្រព័ន្ធ​អេកូឡូស៊ី នៃ​ការរស់នៅ​ដែល​មាន​ការ​រចនា​តែមួយគត់ ដែល​រួម​បញ្ជូល​បច្ចេកវិទ្យាដ៏​ជឿនលឿន សម្រាប់​សុខុមាលភាព និង​កន្លែង​ហាត់ប្រាណ ជាមួយ​នឹង​ការរៀបចំ​ព្រឹត្ដិការណ៍​ទ្រង់ទ្រាយ​ធំ បន្ទប់​ប្រជុំ និង​បរិវេណ​ការិយាល័យ​រួម និង​បទពិសោធន៍​ទទួលទាន​អាហារ​ចម្រុះ​ជាតិ​សាសន៍ ប្រកប​ដោយ​ប្រភព​នៃ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​ពិសា​គ្មាន​ពីរ ជាមួយ​ចុងភៅ​ឆ្នើម​ប្រចាំ​សណ្ឋាគារ​។​

​លើសពី​នេះ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​នេះ ក៏​មាន​ទទួល​រៀបចំ​កម្មវិធី​លក្ខណៈ VIP​ផ្សេងៗ ដូច​ជា​ពិធី​ខួបកំណើត អាពាហ៍ពិពាហ៍ ជប់លៀង​ឆ្លង​ឆ្នាំ​សកល ចូលឆ្នាំ​ខ្មែរ និង​កម្មវិធី​ផ្សេងៗ​ទៀត ដែល​សក្ដិសម​គ្រប់​កម្ម​វិធី ជាមួយ​ភាពទំនើប​ទាន់សម័យ តម្លៃ​សមរម្យ​នៃ​សណ្ឋាគារ ដែល​ត្រូវ​បាន​រចនា​ឡើង​ជាមួយ​មុខងារ​ដែល​បំពេញ​តម្រូវការ​ជាច្រើន និង​ផាសុកភាព ធ្វើ​ឱ្យ​របៀប​រស់នៅ​ប្រកបដោយ​តុល្យភាព​សម្រាប់ អ្នកធ្វើដំណើរ បែប​ធុរកិច្ច និង​ភ្ញៀវ​ទេសចរណ៍ ដែល​ក្លាយជា​ផ្ទះ​ទី​ពីរ កន្លែងធ្វើការ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​រៀបចំ​កម្មវិធី​ដែល​គួរឱ្យ​ចងចាំ​។​

​ដោយសារ​តែ​ការច្នៃប្រឌិត​ខ្ពស់ ប្រកបដោយ​ស្ដង់ដា​របស់​កូន​ខ្មែរ​ដ៏​ឆ្នើម​នេះ ទើប​ក្នុង​រយៈពេល​បើ​កសាង​ល្បង​កន្លងមកនេះ បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​ក្ដី​ប្រាថ្នា​របស់​អតិថិជន​យ៉ាងខ្លាំង​ទាំង​ជាតិ និង​អន្ដរជាតិ ព្រោះ​បាន​ស្គាល់​នូវ​បទពិសោធន៍​នៃ​ការ​ក្រេប​រសជាតិ​ជីវិត​តាម​យុគសម័យ​ថ្មី ពិសេស​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​នេះ បាន​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ជំរុញ​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន និង​បង្កើត​ការងារ​ធ្វើ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ផងដែរ​។​

​សម្រាប់​លក្ខណៈពិសេស​ជាច្រើន​ទៀត នឹង​មាន​បង្ហាញជូន​ដល់​អតិថិជន បន្ទាប់ពី​បើក​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​សាន់ & មូន រី​វើ​សាយ​» (SUN&MOON Riverside) នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣​ខាង​មុននេះ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៕

Filed in: ព័ត៌មានជាតិ