ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្ដេច​តេជោ នឹង​ទទួល​គោរមងារ​ជា «​ពុទ្ធ​មា​មកា​ភិបាល នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​» ពី​អង្គការ​ពុទ្ធសាសនិក​ពិភពលោក និង «​បណ្ឌិត​កិត្តិយស ផ្នែក​មនុស្សសាស្ត្រ​» ពី​សាកលវិទ្យាល័យ ណេ​ហ្គរី ប៉ា​ដាន នៅ​ដើម​ខែ​ក្រោយ

សម្ដេច​តេជោ នឹង​ទទួល​គោរមងារ​ជា «​ពុទ្ធ​មា​មកា​ភិបាល នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​» ពី​អង្គការ​ពុទ្ធសាសនិក​ពិភពលោក និង «​បណ្ឌិត​កិត្តិយស ផ្នែក​មនុស្សសាស្ត្រ​» ពី​សាកលវិទ្យាល័យ ណេ​ហ្គរី ប៉ា​ដាន នៅ​ដើម​ខែ​ក្រោយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អង្គការ​ពុទ្ធសាសនិក​ពិភពលោក នឹង​ប្រគល់​នូវ​គោរមងារ​ជា «​ពុទ្ធ​មា​មកា​ភិបាល​នៃ​អង្គការ​ពុទ្ធសាសនិកពិ​ភព​លោក (Patron Of The WFB)» ជូន​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ដើម​ខែ​ក្រោយ​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក ឈិន កេត​នា ទីប្រឹក្សា​រាជរដ្ឋាភិបាល អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ដែល​ដកស្រង់​សំដី​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា​។​

​លោក ឈិន កេត​នា បានបញ្ជាក់​ថា អង្គការ​ពុទ្ធសាសនិក​ពិភពលោក បានស្នើ​ប្រគល់​ជូន​សម្ដេច​តេជោ ហ៊ុន សែន នូវ​គោរមងារ​ជា «​ពុទ្ធ​មា​មកា​ភិបាល​នៃ​អង្គការ​ពុទ្ធសាសនិកពិ​ភព​លោក (Patron Of The WFB)» និង «​បណ្ឌិត​កិត្តិយស ផ្នែក​មនុស្សសាស្ត្រ​» ដោយ​សាកលវិទ្យាល័យ ណេ​ហ្គរី ប៉ា​ដាន​។​

​លោក​បន្តថា ពិធី​ប្រគល់​-​ទទួល​គោរមងារ និង​បណ្ឌិត​កិត្តិយស​ខាងលើនេះ នឹង​ប្រារព្ធ​រៀបចំ​នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​រមណីយដ្ឋាន​វត្តភ្នំ​មណ្ឌល​ដ្ឋា​ន​ប្រវត្តិសាស្ត្រ នៃ​ការកកើត​រាជធានី​ភ្នំពេញ ផ្សារ​ភ្ជាប់​នឹង​ព្រះពុទ្ធសាសនា​៕

Filed in: ព័ត៌មានជាតិ