ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បរិច្ចាគ​ថវិកា ៥​ម៉ឺន​ដុល្លារ ក្នុង​ឱកាស​ខួប​ទី​១៦០ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៣

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បរិច្ចាគ​ថវិកា ៥​ម៉ឺន​ដុល្លារ ក្នុង​ឱកាស​ខួប​ទី​១៦០ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​)៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បរិច្ចាគ​ថវិកា​ចំនួន ៥​ម៉ឺន​ដុល្លារ​អាមេរិក ចូលរួម​ជាមួយ​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប​ទី​១៦០ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៣​។​

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តែងតែ​ចូលរួម​បរិច្ចាគ​ថវិកា​ជា​រៀងរាល់ឆ្នាំ ជាមួយ​កាកបាទក្រហមកម្ពុជា​ក្នុង​ឱកាស​ខួប​ទី​១៦០ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ហើយ​ក៏​តែងតែបាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ជួយ​ដល់​យុទ្ធនាការ​ផ្សេងៗ របស់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កម្មវិធី​សប្បុរស​ជាច្រើន​ទៀត​។​

​សូមជម្រាបថា សម្រាប់​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​ដែល​មាន​សទ្ធា​ជ្រះថ្លា​ចូលរួម​បរិច្ចាគ​ថវិកា ជូន​កាកបាទ​ក្រហម​ក្រហម​កម្ពុជា ក្នុង​ឱកាស​ខួប​លើក​ទី​១៦០ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៣ ដើម្បី​ឱ្យ​សមាគម​ជាតិ​មួយ​នេះ​មាន​ធនធាន​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌ ដោះស្រាយ​បញ្ហា​ប្រឈម​នានា បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍ និង​ជួយ​សម្រាល​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​តាម​គោលការណ៍​គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម​។​

​សូម​អញ្ជើញ​ទៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា ឬ​សូម​វេរ​ចូល​គណនី​ធនាគារ​របស់​កាកបាទ​ក្រហម​កម្ពុជា នៅ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា ដែល​មាន​លេខ​គណនី​ដូចខាងក្រោម​៖
* ប្រាក់រៀល​៖ 100004348127
* ប្រាក់​ដុល្លារ​អាមេរិក​៖ 300001709996
​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំ​កាត់ (ABA)៖
* គណនី​ឈ្មោះ​៖ PUM CHANTINIE AND MEN NEARY SOPHEAK AND LIM SAY
* គណនី​ប្រាក់​រៀល​៖ 180 255 333
* គណនី​ប្រាក់​ដុល្លារ​អាមេរិក​៖ 180 255 168
​ចំពោះ​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​៖
* លោកជំទាវ ពុំ ចន្ទី​នី លេខ​ទូរស័ព្ទ​៖ ០១២ ៩២១ ១០៥
* លោកជំទាវ មែន នារី​សោ​ភ័គ លេខ​ទូរស័ព្ទ​៖ ០១២ ៨១០ ៨៥៤
* ឯកឧត្តម ឌួង អេ​លីត លេខ​ទូរស័ព្ទ​៖ ០១៧ ២៤៨ ៨៨៨

Filed in: ព័ត៌មានជាតិ