ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ពិធី​បុណ្យ​បញ្ចុះសីមារ​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​ស្វាយទាប​ស្រុក​គងពិសី​ខេត្ត​កំពង់ស្ពឺ​..!

ពិធី​បុណ្យ​បញ្ចុះសីមារ​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​ស្វាយទាប​ស្រុក​គងពិសី​ខេត្ត​កំពង់ស្ពឺ​..!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៣ ពិធី​បុណ្យ​បញ្ចុះសីមារ​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​ស្វាយទាប ស្ថិតនៅក្នុង​ភូមិ​ស្នួល ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ សម្តេច​គតិ​សង្គហ​បណ្ឌិត្ត ម៉ែន សំអន ឧបនា​យ​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ព្រមទាំង​មាន​ការអញ្ជើញ​ចូល​ពី​សំណាក់ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាលខេត្ត លោកជំទាវ លោក​ឧកញ្ញា អ្នកឧកញ្ញា លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាយជី តាជី និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។​

​សម្តេច​គតិ​សង្គហ​បណ្ឌិត្ត ម៉ែន សំអន បានបញ្ជាក់​ថា យើងទាំងអស់គ្នា​ទទួល​បាន​ភាព​រីកចំរើន និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ក្រោម​ម្លប់​នៃ​សន្តិភាព នៃ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ពោរពេញ​ដោយ​សន្តិសុខ សុវត្ថិភាព និង​មាន​ជីវភាព​ធូ​ធារ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​បន្ត​គាំទ្រ គោរព​អរគុណ​សន្តិភាព និង​អរគុណ​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​នាំមក​នូវ​សុខសន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ​សម្ដេច​គតិ​សិង្ហ បាន​កោតសរសើ អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់​ជាពិសេស​ប្រជាពលរដ្ឋ​បាន​ចូលរួម​សហការ​យ៉ាង​សស្រាក់ សស្រាំ​កសាង​សមិទ្ធផល​នេះ​ឡើង​ដើម្បី​ជា​ស្រែបុណ្យ​សម្រាប់​យើង​ទាំងអស់គ្នា នេះ​ហើយ​ជា​សមិទ្ធផល​ដែល​យើង​ទទួលបាន​ពី​ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការស្វែងរក​ដំណោះ​ស្រាយ​នយោបាយ ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការឯកភាព​ជាតិ ឯកភាព​ទឹកដី ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ទើប​យើង​ទាំងអស់គ្នា​មានឱកាស​ក្នុង​ការកសាង​នូវ​សមិទ្ធិផល​នេះ​ឡើង ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ថែរក្សា​ឲ្យបាន​នូវ​សន្តិភាព​ដើម្បី​យើង​ទាំងអស់​គ្នា​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ឲ្យមាន​ភាព​រីកចម្រើន​បន្តទៀ​ត​។​

Filed in: ព័ត៌មានជាតិ