ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​សាខា​ខេត្ត​ប៉ៃលិន​

ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​សាខា​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៣ ឯកឧត្តម អុ​ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​ខេត្ត​ប៉ៃលិន ចំនួន​៣៧១​គ្រួសារ ដែល​ធ្វើឡើង​នៅក្នុង​បរិវេណ​ព្រះវិហារ​អ៊ីស្លាម ស្ថិត​ក្នុង​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

​ឯកឧត្តម អុ​ី ឈាន បាន​មានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ ក្នុងការ​គោរព​ប្រណិប័តន៍​ជំនឿ​សាសនា​នានា​ដោយ​គ្មាន​ការរើសអើង​។ ជាក់ស្តែង រាជរដ្ឋាភិបាល​បាន​បើក​ទូលាយ​ដល់​បងប្អូន​ខ្មែរឥស្លាម​តាមរយៈ ការអនុញ្ញាត​ឱ្យ​សិស្ស និស្សិត​ឥស្លាម ស្លៀក​សម្លៀកបំពាក់​ប្រពៃណី នៅតាម​គ្រឹះ ស្ថាន​សិក្សា​គ្រប់​កម្រិត​, ការរៀបចំ​កន្លែង​ថ្វាយបង្គំ​នៅតាម​ទីសាធារណៈ​។ ឯកឧត្តម​បន្តទៀតថា សម្ដេច​តេជោ បាន​ផ្តល់​តួនាទី​ជាន់ខ្ពស់​ដល់​ថ្នាក់ដឹកនាំ​សហគមន៍​ខ្មែរ​ឥស្លាម​ជាច្រើន​រូប​នៅ​តាម​ក្រសួង​-​ស្ថាប័ន ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល​ក៏បាន​ផ្តល់​ថវិកា និង​ក្របខណ្ឌ​គ្រូ​បង្រៀន​ដល់​សហគមន៍​ខ្មែរ​ឥស្លាម ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ និង​លើកកម្ពស់​កម្រិត​ជីវភា ព​ដល់​សហគមន៍ និង​គ្រួសារ​បងប្អូន​ខ្មែរ​ឥស្លាម តាមរយៈ​ការលើកកម្ពស់​ការ​អប់រ​បណ្តុះបណ្តាល ធនធានមនុស្ស​ក្នុង​វិស័យ​សាសនា បច្ចេកវិទ្យា និង​នវានុវត្តន៍​។ លើសពី​នេះ​រាជរដ្ឋាភិបាល​តែងតែ​លើក​កម្ពស់​សេរីភាព​ជំនឿ និង​ជំរុញ​សុខដុម​នីយកម្ម​សាសនា​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការផ្តល់​លក្ខណៈ​ងាយស្រួល​ដល់​សាស​និក​-​សាសនិកា​គ្រប់រូប ក្នុងការ​ប្រណិប័តន៍​ជំនឿ​គ្រប់​សាសនា និង​ការប្រឆាំង​ដាច់ខាត​ចំពោះ​ការរើសអើង​ពូជសាសន៍ និង​ជំនឿ​សាសនា​។​

​សូមបញ្ជាក់​ថា ៖ សាសនិក​ឥស្លាម​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន មាន​ចំនួន​៣៧១​គ្រួសារ ស្មើនឹង​១១២១​នាក់ ក្នុងនោះ​ស្រី​ចំនួន​៥៧៥​នាក់ ហើយ​បន្ទាប់មក​ក៏​មាន​ផ្តល់​ជា​ស្បៀង សម្ភារ​: ម្ហូបអាហារ និង​ថវិកា​មួយចំនួន ដល់​សាសនិក​ឥស្លាម ដែល​ចូលរួម​ក្នុង​កម្មវិធី​ស្រាយ​បួស​ខែ​រាំ​ម៉ា​ឌន​នេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ