ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំបិត​កាប់​) និង លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​ប្លន់​យក​ម៉ូតូ​) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ចំនួន ០៩​នាក់​

បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំបិត​កាប់​) និង លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​ប្លន់​យក​ម៉ូតូ​) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ចំនួន ០៩​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី​ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ១០ ខែ​មេសា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៩.០០​នាទី កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប បាន​សហការ​ជាមួយ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ វ៉ាន់ តា​រ៉ា នាយរង​ការិយាល័យ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ សេង លុច ជា​អធិការ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស (​ប្រើ​កាំបិត​កាប់​) និង លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​ប្លន់​យក​ម៉ូតូ​) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ចំនួន ០៩​នាក់​÷

1️⃣ ឈ្មោះ វ៉ាន់ ជូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​តាពូង ស្រុក​ថ្មគោល​។​
2️⃣ ឈ្មោះ ពឿ​ន សុខ​ហេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​ត្បូង ឃុំ​គោ​ឃ្មុំ ស្រុក​ថ្មគោល​។​
3️⃣ ឈ្មោះ លឹម លី​ហ៊ាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឆ្កែ​កូន ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល​។​
4️⃣ ឈ្មោះ មឿន សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​កសិកម្ម ឃុំ​តាពូង ស្រុក​ថ្មគោល​។​
5️⃣ ឈ្មោះ សិ​ទ្ធា ជី​ង​ហ្វុង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កៀន​កេះ​១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល​។​
6️⃣ ឈ្មោះ កៀង វ៉ាន់ណេត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​។​
7️⃣ ឈ្មោះ ឌី ជី​ង​ហ្វូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កៀន​កេះ​១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល​។​
8️⃣ ឈ្មោះ ឈួន លាង​ហូ​វ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល​ត្បូង ឃុំ​តាពូង ស្រុក​ថ្មគោល​។​
9️⃣ ឈ្មោះ យស់ សូ​នី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​កៀន​កេះ​១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល​។​

​កាលពី​ថ្ងៃ​ទី ០៩ ខែ មេសា ឆ្នាំ ២០២៣ វេលា​ម៉ោង ២១.៣០ នាទី នៅ​ចំណុច ភូមិ​(​វាល​ទ្រា​-​អូរ​តា​គី​) ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ក្រុម​ជនសង្ស័យ​ខាងលេ​ី រួម​ជាមួយ​បក្សពួក ប្រហែល ០៦ នាក់​ទៀត​ជិះ​ម៉ូតូ​០៥​គ្រឿង បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ញ៉ វាសនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្លា​ស្លាក់ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល បណ្តាលអោយ​រងរបួស​ត្រង់​ស្មា​ខាងស្តាំ​(​របួសធ្ងន់​) បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ក៏​បន្ត​ទៅ​កាប់​ប្លន់​យក​ម៉ូតូ ០១​គ្រឿង​ទៀត របស់​ជនរងគ្រោះ​ឈ្មោះ ចិត ចិន​សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល រួច​ជិះ​គេចខ្លួនបាត់ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល បញ្ជូលទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្ត ៕

Filed in: ព័ត៌មានជាតិ