ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ជួយ​ឧបត្ថម្ភ​ដល់ សមាជិក​ក្រុម​ការងារ​មូលដ្ឋាន​ខណ្ឌ​ដង្កោ ដែល​មាន​ជំងឺ​ដុំ​សាច់​ក្នុង​ពោះវៀន​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ជួយ​ឧបត្ថម្ភ​ដល់ សមាជិក​ក្រុម​ការងារ​មូលដ្ឋាន​ខណ្ឌ​ដង្កោ ដែល​មាន​ជំងឺ​ដុំ​សាច់​ក្នុង​ពោះវៀន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ទៅ​សាកសួរ​សុខទុក្ខ លោក សម សុខុម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជា​មន្ត្រី​ក្រុម​ការងារ​មូលដ្ឋាន​ខណ្ឌ​ដង្កោ ដែល​ទើប​ចេញ​ពី​មន្ទីរពេទ្យ ក្រោយពី​បាន​ធ្វើ​ការវះកាត់​ដុំ​សាច់​ក្នុង​ពោះវៀន ហើយ​បាន​មក​សម្រាក​ព្យាបាល​បន្ត​នៅ​គេហដ្ឋាន ស្ថិតនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ក្នុងឱកាស​នោះ ក្រុមការងារ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​ថវិកា​ចំនួន ១​លាន​រៀល​, ទឹក​សុទ្ធ និង​ភេសជ្ជៈ​ចម្រុះ ០៦​កេស ផ្លែឈើ​ស្រស់ ០១​កន្ត្រក ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុកគ្រួសា​រលោក សម សុខុម ផងដែរ​៕

Filed in: ព័ត៌មានជាតិ