(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឧកញ៉ា ស្រី ចាន់ថន ដឹកនាំកីឡាករប្រដាល់គុនខ្មែរសញ្ជាតិប្រេស៊ីល លោក Thiago Teixeira និងភរិយា ចូលជួបសម្តែងការគួរសម និងផ្តល់ជូនថវិការបស់ឯកឧត្តមរដ្ឋមន្ត្រី ចំនួន ១ ០០០ដុល្លារ និងថវិការបស់ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ចំនួន ៥០០ដុល្លារ នៅទីស្តីការក្រសួងព័ត៌មាន។