ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

អភិបាលខេត្ត​ពោធិ៍សាត់ ថ្វាយ​គ្រឿង​រន្តាប់​បូជា ជូន​លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន​ជូន​ពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

អភិបាលខេត្ត​ពោធិ៍សាត់ ថ្វាយ​គ្រឿង​រន្តាប់​បូជា ជូន​លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន​ជូន​ពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី អាំង សុជាតា ខូយ​រីដា ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត នា​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៣​នេះ បាន​រៀបចំ​ថ្វាយ​ទាន ធូប កម្រងផ្កា សម្លៀក​បំពាក់ និង​គ្រឿង​រន្តាប់​បូជា ជូន​លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ ទៅ​តាម​គន្លង​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា ក្នុង​គោលបំណង​បន់ស្រន់​សុំ​សេចក្តីសុខ សេចក្តីចម្រើន ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ពោធិ៍សាត់ នា​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ថោះ បញ្ច​ស័ក ពស​.២៥៦៧ គស​.២០២៣​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង នៅ​បូជនីយដ្ឋាន​លោក​ឧកញ៉ា ដែល​មាន​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ក្បែង​នឹង​ផ្លូវជាតិលេខ​៥៥ ស្ថិតក្នុង​ភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ដោយ​បាន​ការចូលរួម​ពី​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អស់លោក លោកស្រី ជា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត សមាជិកា​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​ទៀត​។​

​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ លោក ខូ​យ រី​ដា ក៏​បាន​បួងសួង​សុំ​ឱ្យ​បារមី​លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ តាម​ជួយ​ថែរក្សា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ឱ្យ​បម្រើ​ការងារ​ជូន​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ ប្រកបដោយ​ជោគជ័យ ប្រជាពលរដ្ឋ​មានមុខ​របរ បង្កបង្កើន​ផល ទទួលបាន​ភោគផល​ច្រើន និង​ចៀសផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​ផ្សេងៗ​។ ម្យ៉ាងវិញទៀត​សូម​បារមី លោក​ឧកញ៉ា និង​ជំទាវ ពិសេស​ទេវតា​ឆ្នាំ​ថ្មី និង​បារមី​រក្សា​ការពារ ក្នុង​ទឹកដី​នៃ​ខេត្ត​ពោធិ៍សាត់ សូម​តាម​ជួយ​ថែរក្សា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នាំមក​នូវ​សន្តិភាព​ជូន​ជាតិ សូម​ទទួលបាន​ជោគជ័យ​ត​ទៅ​មុខ​ជា​និច្ច​និរន្ត​ន៍​។​

​សូមបញ្ជាក់​ថា ភាពល្បីល្បាញ និង​ពូកែ​ស័ក្កិសិទ្ធ របស់​លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​នឹង​ក្រៅប្រទេស ដែល​បាន​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ម្តងម្កាល តែងតែ​ចូល​គោរព​អុជ​ធូប​បួងសួង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន ពី​បារមី​លោក​ឧកញ៉ា ស្ទើរតែ​គ្រប់ៗ​គ្នា ទោះបី​រូបរាងកាយ​របស់​លោក បាន​ផុតរលត់​ក៏ដោយ​។ ដូច្នេះហើយ​ទើប​បានជា​រៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ​ខេត្ត តែង​ធ្វើ​ពិធី​ឡើងរោង ជូន​លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ មិន​ដែល​អាក់ខាន ដើម្បី​រំលឹក​នូវ​គំរូ​វីរភាព​ដ៏​អង់អាច ក្លាហាន ដល់​មនុស្ស​ជំនាន់​ក្រោយ​ផង និង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​ផង​៕

Filed in: ព័ត៌មានជាតិ