ទាន់ហេតុការណ៍
ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូល​សោធន​និវត្តន៍​កន្លងមក ចំនួន ៦៣​នាក់​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូល​សោធន​និវត្តន៍​កន្លងមក ចំនួន ៦៣​នាក់​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូល​សោធន​និវត្តន៍ កន្លង​មក​ចំនួន ៦៣​នាក់ ដោយ​មាន​ចូលរួម​ពី មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​មន្ទីរ នាយការិយាល័យ និង លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​និង​ជូនពរ របស់​លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា ជូន​ដល់​និវត្តន៍​ជន​ទាំងអស់ ព្រមទាំង​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ និង​បាន​ណែនាំ ឲ្យ​ចេះ​គិតគូរ​រៀបចំ​ផែនការ​សេដ្ឋកិច្ច ក្នុង​គ្រួសារ​ឲ្យបាន​ហ្មត់ចត់ ចេះ​តាមដាន​និង ថែទាំ​សុខភាព ឲ្យបាន​ល្អ ហាត់ប្រាណ​ឲ្យបាន​ជាប់​ជាប្រចាំ រស់នៅ​ប្រកប​ដោយ អនាម័យ​និង​បរិស្ថាន​ស្អាត ដើម្បី​សុខភាព​គ្រប់គ្នា​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​បន្ថែម​ថា ទោះបី​បងប្អូន​ចូល​និវត្ត​ហើយ​ក៏​ដោយ សម្រាប់​រូបលោក​ដែល ធ្លាប់​រួម​ការងារ​ជាមួយគ្នា លោក​នៅតែ​មាន​មនោសញ្ចេតនា ដូច​ជា​សាច់ញាតិ​បងប្អូន​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​គ្រប់​កាលៈទេសៈ ហើយ​ចំពោះ​បងប្អូន​វិញ ក៏ត្រូវ​ជួយ​សហការ​រក្សា​សន្តិសុខ​សុវត្ថិភាព​មូលដ្ឋាន​ខ្លួន​រស់នៅ និង​ត្រូវ​ចេះ​ជួយ​សង្កេត​ហេតុ​ការ ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ បទល្មើស​គ្រប់​ប្រភេទ ដល់​សមត្ថកិច្ច ដើម្បី​បង្កា​ទប់ស្កាត់​គ្រប់​បទ​ល្មើស និង​បង្ក្រាបបាន​ទាន់ពេលវេលា​។​

​ក្រោយ​ពី​ការ​សំណេះសំណាល​សួរសុខទុក្ខ​រួចមក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា ដល់ យោធិន ចូល​សោធន​និវត្តន៍ ទាំង​៦៣​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន អង្ករ ០២​ការុង​, មី ០១​កេស​, ទឹកក្រូច ០១​កេស​, ត្រីខ ០២​យួរ​, ទឹកស៊ីអ៊ីវ ទឹកត្រី ០២​យួរ រួម​និង ថវិកា ២០​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នា​ពេលខាងមុខ​នេះ​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ