ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ច្រានចោល​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ថា បុរស​ម្នាក់​ត្រូវ​គេ​គប់​ដុំ​ថ្ម​បណ្តាលឲ្យ​រងរបួស​ធ្ងន់​នៅ​ស្រុក​មង្គល​បូរី​, តាមពិត​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ច្រានចោល​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ថា បុរស​ម្នាក់​ត្រូវ​គេ​គប់​ដុំ​ថ្ម​បណ្តាលឲ្យ​រងរបួស​ធ្ងន់​នៅ​ស្រុក​មង្គល​បូរី​, តាមពិត​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី បាន​ចេញ​មក​បំភ្លឺ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ព័ត៌មាន​មួយ​ដែល​បាន​បង្ហោះ​តាម បណ្តាញ​សង្គម​ហ្វេ​សបុ​កថា បុរស​ម្នាក់​ត្រូវ​គេ​គប់​ដុំ​ថ្ម​បណ្តាលឲ្យ​រងរបួស​ធ្ងន់ តែ​តាម​ការពិត​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​នោះ​ទេ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ មាន​ព័ត៌មាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយ​មាន​ក្រុមក្មេងស្ទាវ​គប់​ដុំថ្ម​តាម​ដងផ្លូវ នៅ​ភូមិ​ស្ទឹង​ចាស់ ផ្លូវ​ទៅ​ភូមិ​ស្រមោច ដោយ​បាន​គប់​ទៅលើ​ឈ្មោះ ឈុន គិម​ឈ​យ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ត្រូវ​ចំ​ដើមទ្រូង​ខាងឆ្វេង​បណ្តាលឲ្យ​ដួល​ម៉ូតូ​សន្លប់​។ ម្ចាស់​អា​ខោ​ន​ហ្វេ​សបុ​ក​ដែល​បង្ហោះ​នោះ​មានឈ្មោះ Vorng Blach​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​, ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ចាត់ឲ្យ​មន្ត្រីនគរបាល​ជំនាញ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ស្រាវជ្រាវ និង​សួរនាំ​ថា​តើ​ជនរងគ្រោះ​ពិតជា​ត្រូវ​គេ​គប់​ដោយ​ដុំ​ថ្ម ឬ​យ៉ាងណា​?

​តាម​ការបំភ្លឺ​ជនរងគ្រោះ គាត់​បាន​និយាយថា នៅ​ថ្ងៃកើតហេតុ​នោះ គាត់​មក​ពី​បុណ្យសព​គេ ហើយ​ស្រវឹងស្រា​ស្រឺងៗ​ត្រឡប់ទៅផ្ទះ​វិញ​។ បន្ទាប់មក​ក៏​ទៅ​ទិញ​ផ្លែ​ត្រស​ក់នៅ​ភូមិ​អង្ក​ខ្មៅ ឃុំ គយ​ម៉ែង (​ផ្លូវ​ទៅ​ភូមិ​ស្រមោច​) ស្រាប់​ជិះ​ម៉ូតូ​បាន​ប្រហែល​៤០០​ម៉ែត្រ ខាងកើត​ផ្ទះ​ក៏​ជាន់​ដុំថ្ម​ក្រឡាច់​ដួល​បណ្តាលឲ្យ​គាត់​សន្លប់ ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូរី​។​

​ឆ្លង​តាម​កា​ស៊ើបអង្កេត ពិនិត្យ​កន្លែងកើតហេតុ ការស្រាវជ្រាវ និង​ស្តាប់​ការបំភ្លឺ​របស់​សាក្សី​, នគរបាល​ជំនាញ​បាន​ចាត់ទុកថា ករណី​បង្ហោះ​តាម​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការពិត​នោះ​ទេ​។​

​ទាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​កុំ​បង្ហោះ​ព័ត៌មាន​មិន​ច្បាស់លាស់ ដែល​យើង​មិនទាន់​ដឹង​ការពិត ពុំទាន់​មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​នាំ​ឲ្យ​ផ្សាយ​ខុស ហើយ​អាចពាក់ព័ន្ធ​ទៅ​ក្នុង​ផ្លូវច្បាប់​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការ​ស៊ើបអង្កេ​ត និង​ការប្រឹងប្រែង​របស់​នគ​រ​បាល​៕

Filed in: ព័ត៌មានជាតិ