ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ប្រជាពលរដ្ឋ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន ១៧៩​គ្រួសារ ទទួល​អំណោយ​សង្គ្រោះបន្ទាន់ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​

ប្រជាពលរដ្ឋ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន ១៧៩​គ្រួសារ ទទួល​អំណោយ​សង្គ្រោះបន្ទាន់ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២៣ លោកជំទាវ បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន អមដំណើរ​ដោយ សមាជិក សមាជិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត គណៈកម្មការ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​សាលា​ក្រៅ យុវជន​កាកបាទក្រហម យុវជន ស​.​ស​.​យ​.​ក និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​សង្គ្រោះបន្ទាន់​ទៅ​ឧបត្ថម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះសម្បែង ចំនួន ១៧៩​គ្រួសារ នៅ​ទូទាំង​ខេត្ត​ប៉ៃលិន ។​

​លោកជំទាវ បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា  ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ព្រមទាំង​បាន​សំដែង​នូវ​ការសោកស្ដាយ​ចំពោះ​ការខូចខាត​បាត់បង់​ផ្ទះសំបែង ទ្រព្យសម្បត្តិ​ដោយ​គ្រោះមហន្តរាយ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ រងគ្រោះ សូម​កុំឱ្យ​មាន​ការ​អស់សង្ឃឹម ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកបមុខរបរ​រកស៊ី ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​ទៅ​ថ្ងៃ​ខាង​មុខ​បន្តទៀត ។​

​លោក​ជំទាវ​ប្រធាន បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ថ្វី​ត្បិត​តែ​អំណោយ​មនុស្សធម៌​ដែល​បាន​នាំយកមក​ចែកជូន​បង​ប្អូន​នាពេលនេះ មាន​ចំនួន​តិចតួច មិន​សមល្មម​នឹង​ការខាតបង់រ​បស់បង​ប្អូន​ក្តី តែ​ក៏​អាច​ជួយ​សម្រាល​ទុក្ខ​បាក​របស់​បងប្អូន​បាន​មួយកម្រិត​ដែរ  ហើយ​នេះ​ក៏​ជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ជាពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន តាម​ទិស​ស្លោក​លើកឡើងថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល​” ។ នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះធម្មជាតិ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សេចក្តីសុខ​ក្រុម​គ្រួសារ​ទាំងមូល ពីព្រោះ​រដូវ​នេះ ជា​រដូវ​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ ដែល​ងាយ​បង្ក​ការគ្រោះថ្នាក់​កើតឡើង​ជាយ​ថា​ហេតុ ហើយ​បើ​មាន​បញ្ហា​កើតឡើង ត្រូវ​ប្រ​ញ៉ាប់​រាយការណ៍​មកកាន់​អាជ្ញាធរ​មូលដ្ឋាន ដែល​នៅ​ជិត​បំផុត ឲ្យបាន​លឿន ដើម្បី​ឱ្យ​ក្រុមការងារ ចុះ​ទៅ​ជួយ​អន្តរាគមន៍ និង​ផ្តល់​អំណោយ​សង្គ្រោះបន្ទាន់​ឱ្យបាន​ទាន់ពេលវេលា ក្នុង​ការចូលរួម​សម្រាល​ការខ្វះខាត​នានា ជា​បណ្តោះអាសន្ន ។​

​សូមបញ្ជាក់​ថា​៖ អំណោយ​សង្គ្រោះ​បន្ទាន់​ដែល​សាខា​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ប៉ៃលិន ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ១៧៩​គ្រួសារ នា​ឱកាស​នោះ ដោយ​ក្នុង​១​គ្រួសារៗ​ទទួល​បាន​រួម​មាន​៖ អ​ង្ក ២​កា​រ៉ុង មី ១​កេស ត្រីខ ១​យួ តង់​ដំណេក ១ កន្ទេល ១ ឃី​ត ១ (​មុង ១ ក្រ​ម៉ា ១ អាវយឺត ២ តង់ ១ អាវ​ភ្លៀង ១ សា​រ៉ុង ១ អាវ​រងារ ១) សង្ក​សី​មួយចំនួន និង​ថវិកា គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ​ទទួលបាន ២០​ម៉ឺន​រៀល និង​រងគ្រោះ​ស្រាល ១០​ម៉ឺន​រៀល ៕ អត្ថបទ សេន ត​

Filed in: ព័ត៌មានជាតិ