ទាន់ហេតុការណ៍
ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល និង​ចែក​អំណោយ ដល់​កម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល និង​ចែក​អំណោយ ដល់​កម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាប់ពី​បាន​ប្រារព្ធ​ពិធី​ជប់លៀង​ជូន​ដល់ នាយទាហាន នាយទាហានរង និង ពលទាហាន នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ជា​ការលើកទឹកចិត្ត អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ ជាថ្មី​ម្តងទៀត​នៅ​រសៀល ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រមូលផ្តុំ​កងកម្លាំង​ទូទាំង​រាជធានី មកជួបជុំ​គ្នា​នៅ​បញ្ជាការដ្ឋាន ដើម្បី​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង ប្រគល់​អំណោយ​ជូន​ដល់​បងប្អូន​ទាំងអស់ ទុក​ជា​ចំណងដៃ អបអរសាទរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ខិត​ជិត​ចូលមក​ដល់​នាពេល​ខាងមុខ​នេះ ដោយ​ក្នុង​នោះ​ម្នាក់ៗ​ទទួលបាន​អំណោយ​០៨​មុខ​រួមមាន​៖ ទឹកក្រូច​ដប​០១​កេស​, ភេសជ្ជៈ​ប៉ូវ​កម្លាំង ០១​កេស​, សាប៊ូ​ម្សៅ ០១​ថង់​, សាប៊ូកក់សក់ ០១​ដប​, សាប៊ូ​ដុស​ខ្លួន ០១​ដប​, ថ្នាំ​ដុសធ្មេញ ០១​ដប​, ធូប​មូស ០១​ប្រអប់ និង​អាវយឺត​០១ សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​ផ្ញើជូន​ក្រុម​គ្រួសារ​ផង​ដែរ​។

​ក្នុងឱកាស​ជួបជុំ​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការសួរសុខទុក្ខ និង​ពាក្យ​ជូនពរ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំងអស់ ព្រមទាំង ក្រុមគ្រួសារ គ្រប់ៗ​គ្នា​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្តថា ក្នុងនាម​ជា​កងកម្លាំង គឺ​ពិតជា​មាន​ពេលវេលា​តិចតួច​ណាស់ សម្រាប់​គ្រួសារ ជាក់ស្តែង ជា​រៀងរាល់ឆ្នាំ នៅ​គ្រប់​ពិធីបុណ្យ​ជាតិ សាសនា ពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋ ជួបជុំ​គ្រួសារ ដើរលេង​សប្បាយ គឺជា​ពេល​ដែល​កម្លាំង​សមត្ថកិច្ច រឹតតែ​ត្រូវ​យកចិត្តទុកដាក់ លើកកម្ពស់​ស្មារតី ទទួលខុសត្រូវ លើ​ការថែរក្សា និង​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ដល់​ប្រជាពលរដ្ឋ កាន់តែ​មមាញឹក ជាង​ពេល​ធម្មតា ជាងនេះទៅទៀត នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ ប្រទេស​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម លើក​ទី​៣២ និង អាស៊ាន ប៉ា​រ៉ា ហ្គេម លើក​ទី​១២ ព្រមទាំង​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និតិ​កាល​ទី​៧ នៃ​រដ្ឋសភា ដែល​ធ្វើឲ្យ​កងកម្លាំង​របស់​យើង នឹង​ត្រូវ​ទទួល​ភារកិច្ច កាន់តែ​មមាញឹក​បន្ថែម​មួយកម្រិត​ទៀត ដូច្នេះ​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ត្រៀម​ខ្លួន​ជាស្រេច ក្នុង​ការចូលរួម​សហកា​រ​ជាមួយ ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត លើ​ការងារ ការពារ​សុវត្ថិភាព ពង្រឹង សន្ដិសុខ សណ្តាប់ធ្នាប់ ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​ទាំងនេះ ក៏ដូចជា​ត្រៀម​ទទួល​អនុវត្ត​នូវ​រាល់​បទ​បញ្ជា​ថ្នាក់លើ ឲ្យទទួល​បាន​ជោគជ័យ​គ្រប់​កាលៈទេសៈ​ទាំងអស់​។​

​ជា​ចុងបញ្ចប់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ផ្តាំផ្ញើ​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើងទាំងអស់គ្នា គឺ​ត្រូវ​ចងចាំ​ជានិច្ច​និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច ធ្លាប់បាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន ស្វែងរក​ការសង្គ្រោះ​ជាតិ រហូត​បាន​រំដោះ​ជីវិត​ប្រជាជន​កម្ពុជា នា​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ឲ្យ​រួចផុត​ពី​របប​វាលពិឃាត​ដ៏​ឃោរឃៅ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ហើយ​សម្តេច​តេជោ ជា​ស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ ជា​មគ្គុទ្ទេសក៍​ឯក ដែ លោក​ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ល​បាន នាំមក​នូវ សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​ដែល​កម្ពុជា​ពុំ​ធ្លាប់​មាន​ជាង​៥០០​ឆ្នាំ ក្រោយ​សម័យ​អង្គរ សម្តេច​ជា​មេដឹកនាំ​ដ៏​ឆ្នើម ដែល​បាន​ដឹកនាំ​កម្ពុជា ឲ្យមាន​ការរីកចម្រើន លើ​គ្រប់​វិស័យ ជាពិសេស​ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត នូវ​ជំងឺ​ឆ្លងកូវី​ដ​-១៩ សម្តេច​តេជោ បាន​ដាក់ចេញ​នូវ​វិធានការ អន្តរាគមន៍​ជា​ច្រើន​យ៉ាង​មាន​ប្រសិទ្ធិភាព ក្នុង​ការប្រឆាំង​កូវី​ដ​-១៩ បាន​ស្តារ​នូវ ស្ថានភាព​កម្ពុជា ឲ្យ​វិល​មក​រក​ភាពប្រក្រតី យ៉ាង​ឆាប់រហ័ស សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​ជា​លើក​ទី​២ បន្ទាប់​ពី​ថ្ងៃ​៧​មករា ១៩៧៩ ធ្វើឲ្យ​យើង​មានឱកាស រៀបចំ​កម្មវិធី​ជួបជុំ​ផ្សេងៗ ជា​ថ្មី​ឡើងវិញ​យ៉ាង​សប្បាយ​រីករាយ​៕

Filed in: ព័ត៌មានជាតិ