ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

រដ្ឋបាល​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង ប្រគល់​-​ទទួល​លិខិត​ផ្ទេរសិទ្ធិ និង​កាតព្វកិច្ច​ក្នុង​ភូមិសាស្ត្រ​ដែល​បាន​កែសម្រួល ព្រំប្រទល់​រវាង​ខេត្ត​ទាំង​២

រដ្ឋបាល​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង ប្រគល់​-​ទទួល​លិខិត​ផ្ទេរសិទ្ធិ និង​កាតព្វកិច្ច​ក្នុង​ភូមិសាស្ត្រ​ដែល​បាន​កែសម្រួល ព្រំប្រទល់​រវាង​ខេត្ត​ទាំង​២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​-​បាត់ដំបង​៖ ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត ចូលរួម​ពិធី​ផ្ទេរសិទ្ធិ និង​កាតព្វកិច្ច ក្នុង​ភូមិសាស្ត្រ ដែល​បាន​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល រវាង​រដ្ឋបាល​ខេត្ត​ប៉ៃលិន និង​រដ្ឋបាល​ខេត្ត​បាត់ដំបង ក្រោម​វត្តមាន​ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង នៅ​សាលាខេត្ត​បាត់ដំបង ។

​យោងតាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២ ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ត្រូវបាន​កែសម្រួល​ដូចខាងក្រោម​៖*​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន និង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដោយ​កាត់​យក​ភូមិសាស្ត្រ​តំបន់ភ្នំ​ដំបង នៃ​ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ៦.៦៨៥​ហិកតា ឱ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​កំណត់​យក​ស្ទឹង​សង្កែ​ជា​ខ្សែ​ព្រំប្រទល់​រដ្ឋបាល​។

*​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដោយ​កាត់​យក​ភូមិ​ឡាក់​ហុក​ពីរ និង​ភូមិ​បឹង​អូរ​ជាង នៃ​ឃុំ​កំរៀង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ១.៣៧៦​ហិកតា ឱ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​កាត់​យក​ភូមិ​កំពង់ចម្លង​ក្រោម​នៃ​ឃុំ​តា​ក្រី​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ៣.៦១៨​ហិកតា ឱ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​កំណត់​យក​ស្ទឹង​មង្គល​បូរី​ជា​ខ្សែ​ព្រំប្រទល់​រដ្ឋបាល​៕

​សូម​រំលឹក​ថា​៖ សម្តេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជាង ៦ ពាន់​នាក់ នៅ​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ​២០២២ ថា​៖ បញ្ហា​ការកែរ​សម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន​នេះ អាជ្ញាធរ​ខេត្ត​ទាំង ២ បាន​ដោះស្រាយ​តាំងពី​ឆ្នាំ ១៩៩៦ រហូតមកដល់​បច្ចុប្បន្ន​មាន​រយៈពេល​ជិត ៣០ ឆ្នាំ​ទៅ​ហើយ ប៉ុន្ដែ​បែរជា​មិន​ទាន់​ដោះស្រាយ​បាន​រួចរាល់​ទៅវិញ ដូច្នេះ​សម្តេច​បាន​ទុក​ពេល​ចំនួន ២​សប្ដាហ៍​ឱ្យ​អភិបាលខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង ត្រូវ​ដោះស្រាយ​ឱ្យ​បាន​រួចរាល់​នូវ​បញ្ហា​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្ត​ទាំង ២ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការគ្រប់គ្រង​កម្មសិទ្ធិ​ដីធ្លី និង​ការចុះឈ្មោះ​បោះឆ្នោត​នា​ពេលខាងមុខ​នេះ ។​អត្ថបទ សេន ត​

Filed in: ព័ត៌មានជាតិ