ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

រដ្ឋបាល​ខេត្ត​ប៉ៃលិន បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២៣

រដ្ឋបាល​ខេត្ត​ប៉ៃលិន បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០២២ និង​លើក ទិសដៅ​ការងារ សម្រាប់​អនុវត្ត​ឆ្នាំ​២០២៣ ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ។​

​នៅក្នុង​ពិធី​នេះ​ក៍​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម រាជ សុភ​ទ្ទ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកំលាំងប្រដាប់អាវុធ​ទាំងបី ក្រុមប្រឹក្សា​ក្រុង ស្រុក អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង ៨ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ ។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ផ្អែក​ទៅតាម​លទ្ធផល​ដែល​រដ្ឋបាល ខេត្ត​សម្រេចបាន និង​បណ្ដា​បញ្ហា​ប្រឈម​លើ​វិស័យ​នានា ក្នុង​ឆ្នាំ​២០២២ កន្លងទៅនេះ ជារួម​អង្គសន្និបាត បាន​វាយតម្លៃ​ខ្ពស់ អំពី​វឌ្ឍនភាព​របស់​ខេត្ត និង​ទទួលស្គាល់​បញ្ហា ប្រឈម​នានា ដែល​កើតមានឡើង ហើយ​ជាមួយ​នោះ អង្គសន្និបាត​បាន​ប្ដេជ្ញាចិត្ត​រួមគ្នា ដាក់ចេញ​ទិសដៅ​ការងារ​បន្ត សម្រាប់​ឆ្នាំ​២០២៣​នេះ ឲ្យបាន​សកម្ម​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ឆ្លើយតប​គោលនយោបាយ របស់​រាជរដ្ឋាភិបាល និង​ការដោះស្រាយ​តម្រូវការ ក៏ដូចជា​សំណូមពរ​នានា របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព ។​

​មានប្រសាសន៍​នៅក្នុង​កាស​នោះ ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​សម្ដែង​នូវ​ការកោតសរសើរ និង​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹង ប្រែង​រួមគ្នា យ៉ាង​សកម្ម​ក្នុង​ការបំពេញ​តួនាទី និង​ភារកិច្ច ប្រកបដោយ​ស្មារតី ទទួល​ខុស ត្រូវ​ខ្ពស់ ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល ក្នុង​ការធានា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព យោ​បាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការលើកកម្ពស់​លទ្ធិ​ប្រជា​ធិប តេ​យ្យ និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ និង​បន្ត​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​បាន​ខិតខំ​ចូលរួម​ក្នុង​ការដោះស្រាយ​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​ទទួលរង ផល​ប៉ះពាល់​ពី​វិបត្តិ នៃ​ជំងឺ​កូវី​ដ​-១៩ និង​ការដោះស្រាយ​ក្តីកង្វល់ សំណើ សំណូមពរ និង បញ្ហា​ប្រឈម​នានា នៅ​មូលដ្ឋាន បាន​ជា​បន្តបន្ទាប់ ជា​ពិសេស​ការចូលរួម ទប់ស្កាត់ និង​ការប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ព្រមទាំង​ចូលរួម​ជំរុញ និង​គាំទ្រ​ដល់​ដំណើរការ ចាក់​វ៉ាក់សាំង ជូន​មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​។​

​ឯកឧត្តម​ប្រធាន​ក្រុមការងារ ក៏​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ ត្រូវ​បង្កើន​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ឲ្យបាន​ល្អ​ប្រសើរ គ្រប់​មូលដ្ឋាន ជា​ពិសេស​ត្រូវ​បង្កើន​កិច្ចសហការ ក្នុងចំណោម​កងកម្លាំង​មាន​សមត្ថកិច្ច អាជ្ញាធរ និង​បំផុស​ឲ្យមាន​ការចូលរួម​ពី​ប្រជាព​ល​រដ្ឋ ក្នុង​ការអនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​» ដើម្បី​បង្ការ ទប់ស្កាត់ បង្ក្រាប​សកម្មភាព​លួច ឆក់ ប្លន់ ល្បែងស៊ីសង ខុសច្បាប់ ក្រុម​ក្មេង​ទំនើង​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត ។​

​នៅក្នុង​ឱកាស​នោះ គណៈអធិបតី ក៍​បាន​ប្រគល់​បណ្ណ សរសើរ និង​រង្វាន់​លើកទឹកចិត្ត ដល់​មន្ត្រីរាជការ និង​ក្រុមប្រឹក្សា​ឃុំ ប៉ុស្តិ៍​រដ្ឋបាល​ដែល​មាន​ស្នាដៃ​ល្អ ផងដែរ ៕

Filed in: ព័ត៌មានជាតិ