ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ និង​សម្ភា​រះ​មួយចំនួន ចុះ​ទៅ​សួរសុខទុក្ខ សមាជិក ដែល​ជួប​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​ទាំងស្រុង !

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ និង​សម្ភា​រះ​មួយចំនួន ចុះ​ទៅ​សួរសុខទុក្ខ សមាជិក ដែល​ជួប​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​ទាំងស្រុង !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ល្ងាច ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំ​យក​សម្ភា​រះ​ចាំបាច់​មួយ​ចំនួន រួម​និង​អំណោយ​ដ៏​ថ្លៃថ្លា​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ លោក​វរសេនីយ៍ត្រី ធូ សាវ៉ន សមាជិក​មន្ទីរ កសាង​កម្លាំង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ជួប​ទុក្ខ​ដោយសារ​អគ្គីភ័យ​ឆាបឆេះ គេហដ្ឋាន កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣ ស្ថិតនៅ​ភូមិភា សង្កាត់​ប្រទះ​ឡាង ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​ថវិកា​ចំនួន ៤​លាន​រៀល ស័ង្គសី ៥០​សន្លឹក​អង្ករ ០៤​ការុង ទឹក​សុទ្ធ ០៦​កេស ភេសជ្ជៈ​ប៉ូវ​កម្លាំង​ចំនួន ០២​កេស ទឹកក្រូច ០១​កេស ទឹកដោះគោ ០១​កេស តង់​ខៀវ​ចំនួន​០២ ធុង​ដាក់​ទឹក​០១ ចំណុះ ១២០​លី​ត ជា​អំណោយ​សួរសុខទុក្ខ និង​ជា​ការចែករំលែក​សម្រាល​បន្ទុក​គ្រួសារ លោក​វរសេនីយ៍ត្រី ធូ សាវ៉ន ផងដែរ​៕

Filed in: ព័ត៌មានជាតិ