ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ពិធីបុណ្យ​សម្ភោ​ធ​ឆ្លង​ឧបដ្ឋានសាលា របង និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​មង្គល​គិរី ហៅ​វត្ត​ដូន​មាស​

​ពិធីបុណ្យ​សម្ភោ​ធ​ឆ្លង​ឧបដ្ឋានសាលា របង និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​មង្គល​គិរី ហៅ​វត្ត​ដូន​មាស​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ត្បូងឃ្មុំ​)៖ នា​វេលា​ម៉ោង ៨:០០​ព្រឹក ថ្ងៃអាទិត្យ ៥​កើត ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ពស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​ឧបដ្ឋានសាលា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​មង្គល​គិរី ហៅ​វត្ត​ដូន​មាស ស្ថិតក្នុង​ភូមិ​ដូន​មាស ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។ ក្នុង​ពិធីបុណ្យ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​របស់​សមាជិក សមាជិកា​នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត សរុប​ប្រមាណ​ជាង ៣០០​នាក់​។

​មានមតិ​សំណេះសំណាល​ទៅកាន់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ពាំនាំ​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្តេច​ទាំង​ពីរ​តែងតែ​គិតគូរ និង​បារម្ភ​ពី​សុខទុក្ខ ជីវភាព និង​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង​គ្រប់ៗ​រូប​។ ឯកឧត្តម​ក៏បាន​ចូលរួម​អបអរសាទរ​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​តំបែរ​ដែល​ទទួលបាន​នូវ​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុង​វិស័យ​ពុទ្ធចក្រ​។ សមិទ្ធផល​ថ្មី​នេះ​អាច​កើត​ចេញ​បាន ក៏​ដោយសារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ​នៅ​ទូទាំង​ប្រទេស ហើយ​សុខសន្តិភាព​នេះ​បង្កើត​ឡើង​ក៏​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោជា​ប្រធាន​។

​ឯកឧត្តម​បន្ថែមទៀតថា ពី​អតីតកាល ប្រទេសជាតិ​យើង​ឆ្លងកាត់​ដំណាក់កាល​ដ៏​សែន​លំបាក ភ្លើងសង្គ្រាម​រាម​រ៉ៃ​ពេញ​ផ្ទៃ​ប្រទេស អសន្តិសុខ​ស្បៀង ប្រជាពលរដ្ឋ​យើង​ប្រាថ្នា​និង​សង្ឃឹម​ចង់​បាន​តែ​ភាព​សុខសន្តិភាព និង​សិទ្ធិ​រស់រាន​មានជីវិត​តែប៉ុណ្ណោះ​។ ក្តី​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​យើង​ត្រូវ​បានសម្រេច​ដោយ​សម្តេច​តេជោ តាមរយៈ​ថ្ងៃ​ជ័យជំនះ ៧ មករា ឆ្នាំ​១៩៧៩ និង​នយោបាយ​ឈ្នះ ឈ្នះ ដែល​បង្កើតបាន​ជា​ម្លប់​នៃ​សុខសន្តិភាព ស្ថេរភាព​សង្គម និង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​។ ជាក់ស្ដែង​ស្រុក​តំបែរ​បាន​ទទួល​នូវ​ការអភិវឌ្ឍ​ហេដ្ឋរចនាសម្ព័ន្ធ​ជាច្រើ​ន​ដូចជា ផ្លូវថ្នល់ ស្ពាន អគ្គិសនី សាលារៀន មន្ទីរពេទ្យ វត្ត​អារាម វិហារ សា​រ៉ាវ​ជាដើម​។

​រាជរដ្ឋាភិបាល​ក៏​កំពុង​ពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជាច្រើន​ឥតឈប់ឈរ​ដូចជា​ផ្លូវ​ល្បឿន​លឿន កំពង់ផែ​ទឹក​ជ្រៅ និង​ព្រលានយន្តហោះ​អន្តរជាតិ​ខ្នាត​ធំ ដែល​ទាំងអស់​នេះ​គឺជា​សរសៃឈាម​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​។ ក្នុង​កិច្ច​គាំពារ​សង្គម រាជរដ្ឋាភិបាល​បាន នឹង​បន្ត​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដើម្បី​រក្សា​លំនឹង​ជីវភាព​របស់​ពួកគាត់​។ ក្នុងន័យនេះ ឯកឧត្តម​បាន​ណែនាំ​ដល់ ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​បង្កើន​សកម្មភាព​ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង​តាម​គ្រប់​រូបភាព ធ្វើយ៉ាងណា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ជួយ​សម្រួល​ការលំបាករ​បស់​ប្រជាជន​នៅ​មូលដ្ឋាន​។ មួយវិញទៀត អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ និង​វាយតម្លៃ​ឱ្យបាន​ល្អិតល្អន​បំផុត​ចំពោះ​ក្រុម ឫ​បុគ្គល​ណា​ដែល​វាយប្រហារ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ប៉ះពាល់​ដល់​កិត្តិយស និង​សមិទ្ធិផល​របស់​សម្តេច​តេជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

​មុន​នឹង​បញ្ចប់ ឯកឧត្តម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​នៃ​ឃុំ​គោក​ស្រុក និង​ទូទាំង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​ត្រូវ​បន្ត​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ​ហ៊ុន សែន ជា​ប្រធាន​គណបក្ស ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ កុំបី​ខាន​ទាំងអស់គ្នា​។​

​ជាមួយនឹង​ការ​ដាក់​សម្ពោធ​ឆ្លង​ឧបដ្ឋានសាលា​នេះ ឯកឧត្តម​បាន​នាំយក​បច្ច័យ​ជា​ថវិកា​របស់​ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​សប្បុរសជន​សរុប ២៤,២​លាន​រៀល​ប្រគេន​ដល់​ព្រះសង្ឃ ព្រះចៅអធិការ​វត្ត​មង្គល​គិរី ហៅ​វត្ត​ដូន​មាស​សម្រាប់​បន្ត​ការកសាង​វត្ត​។ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ដែល​បាន​អញ្ជើញ​ចូលរួម​នា​ព្រឹក​នេះ​ចំនួន​ជាង ៣០០​នាក់ ក៏​ទទួលបាន​ការឧបត្ថម្ភ​ក្នុង​ម្នាក់ៗ​ចំនួន ២០ ០០០ រៀល​ផង​ដែរ​។​

​ឯកឧត្តម វេង សាខុន ក៏​បាន​ប្រគេន​ថវិកា​ដល់​វត្ត​សេរី​មង្គល ចុង​ជា​ច ឃុំ​ចុង​ជា​ច ស្រុក​តំបែរ​នូវ​បច្ច័យ​ចំនួន ១០​លាន​រៀល ដើម្បី​ទិញ​ក្បឿង​ប្រក​ឧបដ្ឋានសាលា​៕

Filed in: ព័ត៌មានជាតិ