ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង ៤​នាក់ ករណី​ប្រើ​អំពើហិង្សា

​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង ៤​នាក់ ករណី​ប្រើ​អំពើហិង្សា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន ៤​នាក់ ដែល​បាន​បង្ក​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ​ដែល​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន​។​

​ជាមួយគ្នានេះដែរ ស្នងការដ្ឋាន​នគរបាល​ខេត្ត​សូម​អំពាវនាវ​ដល់​មាតា បិតា ឬ​អាណាព្យាបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ អប់រំ​ណែនាំ​កូនចៅ​ឱ្យបាន​ល្អ ព្រោះ​មួយរយៈ​ថ្មីៗ​នេះ មាន​យុវជន​មួយចំនួន​បាន​កំពុង​ភ្លើតភ្លើន តាមរយៈ​ការអូសទាញ​របស់​មិត្តភក្តិ​មិនល្អ ប្រមូលផ្តុំ​គ្នា​ធ្វើ​រឿង​មិន​គប្បី បង្កើត​បក្ខពួក ក្រុម បង្ករឿង​អនាធិបតេយ្យ​ក្នុងសង្គម ដូចជា​៖ ជិះ​ម៉ូតូ​ជ្រេ​ពេញ​តាម​ដងផ្លូវ ស្ទាក់​ដេញ​វាយ​បង្ក​ហិង្សា​លើ​អ្នកដំណើរ ឬ​វាយ កាប់ ចាក់ គ្នា​ជាដើម​ដែល​សកម្មភាព​នេះ គឺជា​អំពើរ​ខុសច្បាប់​។​

​យុវជន​ទាំងនេះ បាន​កំពុង​សាង​នូវ​គំរូ​មិនល្អ​ក្នុងសង្គម ជា​អំពើរ​ល្មើសច្បាប់​។ សូម​យុវជន​ដទៃទៀត ត្រូវធ្វើ​ជា​ពលរដ្ឋ​ល្អ កូន​ល្អ កុំ​យកតម្រាប់​តាម ព្រោះ​វា​នាំឱ្យ​បាត់បង់​នូវ​កិត្ត​យស សេចក្តីថ្លៃថ្នូរ បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ និង​មាន​ទោស​ព្រហ្មទណ្ឌ​។​

​សូម​គាំទ្រ និង​លើកទឹកចិត្ត ដល់​យុវជន​គ្រប់​រូប​ដែល​ប្រឹងប្រែង​រៀនសូត្រ ពង្រឹងសមត្ថភាព អភិវឌ្ឍ ចំណេះ ជំនាញ វិជ្ជាជីវៈ ហើយ​យក​ចំណេះដឹង​ទៅប្រើ​ក្នុង​ផ្លូវ​ត្រូវ ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន ស្រប​តាម​យុគសម័យ​ឌីជីថល និង រួមគ្នា​ការពារ​សន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បន្ទាយមានជ័យ នឹង​មិន​យោគយល់ ឬ​លើកលែង​ជា​ដាច់ខាត​ចំពោះ​បុគ្គល​ណា យុវជន​រូប​ណា​បង្កើត​ក្រុម បក្ខពួក ដើរ​អុកឡុក វាយ កាប់ ចាក់ លួច ឆក់ ប្លន់ បង្ក​ភាពអសន្តិសុខ គ្រប់​ទម្រង់ គ្រប់​រូបភាព ក្នុង​ភូមិសាស្ត្រ​ខេត្ត គឺ​ត្រូវ​បង្ក្រាប និង​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​៕

Filed in: ព័ត៌មានជាតិ