ទាន់ហេតុការណ៍
ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី

ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​គោរព​ជូនពរ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ​ដំឡើង​ឋានន្តរស័ក្តិ​ជា «​នាយ​ឧត្តមសេនីយ៍​»

ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​គោរព​ជូនពរ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ​ដំឡើង​ឋានន្តរស័ក្តិ​ជា «​នាយ​ឧត្តមសេនីយ៍​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ចូលរួម​អបអរសាទរ និង​គោរព​ជូនពរ​ដល់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដែល​ត្រូវបាន ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វព្រះរាជហឫទ័យ​ដំឡើង​ឋានន្តរស័ក្តិ​ជា «​នាយ​ឧត្តមសេនីយ៍​»​។​
​ការដំឡើង ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍​» នេះ​គឺ​ពិតជា​ស័ក្តិសម​នឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និង​ការលះបង់​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បានរ​បស់ ឯកឧត្តម​បណ្ឌិត ក្នុង​ការចូលរួម​អភិវឌ្ឍ និង​ពង្រឹង​សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​ចូលរួម​ថែរក្សា​ការពារ និង​អភិវឌ្ឍ​ជាតិ​កម្ពុជា ឱ្យ​កាន់តែ​ខ្លាំងក្លា និង​មានកេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​បន្តបន្ទាប់​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​ការកោតសរសើរ និង​អរគុណ​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់ ឯកឧត្តម​បណ្ឌិត ក្នុង​ការការពារ​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា នា​ពេលកន្លងមក បច្ចុប្បន្ន និង​សម្រាប់​ថ្ងៃ​អនាគត និង​សូម​បង្ហាញ​ជំហរ​គាំទ្រ​ឯកឧត្តម​បណ្ឌិត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ថ្ងៃ​អនាគត​ផងដែរ​។​

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណព្រះរតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ បវរ​មហាប្រសើរ ជូន ឯកឧត្តម​បណ្ឌិត ឱ្យ​ទទួលបាន​នូវ​ជោគជ័យ​ថ្មីៗ​ថែមទៀត​ក្នុង​ការបន្ត​ដឹកនាំ​មាតុភូមិ​កម្ពុជា ឆ្ពោះទៅ​រក​សុខ​សន្តិភាព ស្ថិរភាព វិបុលភាព និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។

​សូម ឯកឧត្តម​បណ្ឌិត និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ប្រកប​ដោយ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ​៖ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ