ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម អ៊ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេចចិត្ត នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​នៅ​ខេត្ត​ប៉ៃលិន​

ឯកឧត្តម អ៊ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេចចិត្ត នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​នៅ​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន ៖ នា​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៣​នេះ ឯកឧត្តម អ៊ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេចចិត្ត នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​នៅ​ខេត្ត​ប៉ៃលិន ។​

​លោកជំទាវ បាន ស្រីមុំ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​អាន សេចក្ដីសម្រេចចិត្ត នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស និង​គោលនយោបាយ​របស់ គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​គណបក្ស​ខេត្ត ព្រមទាំង​សមាជិក​សមាជិការ​គណ​បក្ស ដែល​បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​យ៉ាង​ល្អ ធ្វើឱ្យ​គណបក្ស និង​រាជរដ្ឋាភិបាល​បន្ត​ទទួលបាន​ការគាំទ្រ និង​ចូលរួម​ពី​ប្រជាពលរដ្ឋ ក្នុង​ការអនុវត្ត​គោលនយោបាយ​នានា ។​

​ឯកឧត្តម​ប្រធាន បាន​មានប្រសាសន៍​លើកឡើងថា​៖ រាល់​ខ្លឹមសារ​នៃ​ឯកសារ​នានា ដែល​គណបក្ស​បាន​សម្រេច​អនុម័ត​ក្នុង​មហាសន្និបាត​វិសាមញ្ញ​កាលពី​ពេល​ថ្មីៗ និង​ត្រូវបាន​យក​មក​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ក្នុង​គោលបំណង​ត្រូវការ​ចំណុច​សំខាន់​មួយ​ដ៏​ធំ​បំផុត គឺ​ការ​ឈ្នះឆ្នោត នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​គណបក្ស និង​រាជរដ្ឋាភិបាល មានលទ្ធភាព យក​ខ្លឹមសារ​ទាំងនេះ​ទៅ​អនុវត្ត​ជាក់ស្ដែង ដែល​នាំមក​នូវ​វឌ្ឍនភាព​ថ្មីៗ​បន្ថែម​ទៀត​ជូន​ជាតិ និង​ប្រជាជន ។​

​ឯកឧត្តម អ៊ី ឈាន ក៍​បាន​មានប្រសាសន៍​ផ្ដល់​នូវ​ទស្សនទាន​ជូន​ដល់​អង្គពិធី​ដែរ អំពី​សភាពការណ៍​អន្តរជាតិ ហើយ​ទន្ទឹម​គ្នា​នឹង​បញ្ហា​ប្រឈម​នៃ​សភាពការណ៍​តំបន់ និង​អន្តរជាតិ​នោះ នៅក្នុង​ប្រទេស​ឯណេះ​វិញ ក្រុមប្រឆាំង​ជ្រុលនិយម​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ញ៉ុះញ​ង់ អុច​អាល បំប៉ោង បំភ្លៃ​ការពិត ប៉ុនប៉ង​បង្កឱ្យមាន​ចលាចល និង​អស្ថិរភាព​ក្នុងសង្គម ដើម្បី​បម្រើ​ម​ហិច​តា​ផ្ដូលរំលំ​រាជរដ្ឋាភិបា​ល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​មានប្រសាសន៍​បង្ហាញ​ក្ដីសង្ឃឹម​ថា​៖ ថ្នាក់ដឹកនាំ និង​សមាជិក សមាជិការ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​បណ្ដា​យន្តការ​គណបក្ស​ផ្សេងទៀត នឹង​បន្ត​រួម​គ្នា​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ ក្នុងនោះ​រួម​ទាំង​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដើម្បី​ចូលរួម​ធានា​ស្ថិរភាព​សង្គម ពិសេស​ខិតខំ​ធ្វើយ៉ាងណា​សម្រេច​ឱ្យបាន​ជោគជ័យ​ជា​បន្ត​ទៀត នូវ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ជាដើម ៕

Filed in: ព័ត៌មានជាតិ