ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្ពោធ​សាលា​ពុទ្ធិក​បឋមសិក្សា​កម្រង​វត្ត​មុនី​រតនៈ និង​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នានា និង​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៤០០​នាក់ ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្ដម វេង សាខុន​

សម្ពោធ​សាលា​ពុទ្ធិក​បឋមសិក្សា​កម្រង​វត្ត​មុនី​រតនៈ និង​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នានា និង​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៤០០​នាក់ ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្ដម វេង សាខុន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ៖​នា​វេលា​ម៉ោង ៨:០០​ព្រឹក ថ្ងៃអាទិត្យ ៦ រោច ខែ​ផល្គុន ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​និង​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៣ នៅ​វត្ត​មុនី​រតនៈ ស្ថិតនៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មាន​រៀបចំ​ពិធី​សម្ពោធ​សាលា​ពុទ្ធិក​បឋមសិក្សា​កម្រង​វត្ត​មុនី​រតនៈ និង​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នានា និង​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៤០០​នាក់ ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។​

​មានមតិ​សំណេះសំណាល​ទៅកាន់​លោកយាយ លោកតា ពុទ្ធបរិស័ទ និង​បងប្អូន​ប្រជាពលរដ្ឋ ឯកឧត្តម រដ្ឋមន្ត្រី​ប្រតិភូ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ឃុំ​ហាន់ជ័យ និង​ជា​ពិសេស​នៅ​ទូទាំង​ស្រុក​កំពង់សៀម និង​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ជួប​តែ​ពុទ្ធពរ​ទាំង ៤​ប្រការ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ពុទ្ធបរិស័ទ សប្បុរសជន គណៈកម្មការ​អាចារ្យវត្ត និង​ជា​ពិសេស​ក្រុមការងារ​ចុះ​មូលដ្ឋាន​ភូមិ និង​ឃុំ​ហាន់ជ័យ​ទាំងអស់​ដែល​បាន​សាមគ្គី​គ្នា​យ៉ាង​ល្អ​រៀបចំ​ពិធី​បុណ្យ​ឆ្លង​នេះ​ឡើង​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ ដើម្បី​រួមគ្នា​លើកស្ទួយ​ផ្នែក​ពុទ្ធចក្រ​របស់​យើង​។ ឯកឧត្តម​បន្ថែមថា បរិយាកាស​សប្បាយរីករាយ​នេះ​អាច​ប្រព្រឹត្តទៅបាន ក៏​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​លះបង់​ទាំង​កំលាំងកាយ​ចិត្ត របស់​សម្តេច​តេជោ​ដើម្បី​ប្រែក្លាយ​ប្រទេសដ៏​កំសត់​មួយ​នេះ មក​ជា​ប្រទេស​ដែល​មាន​ធនធាន​ពេញ​ក្នុង​ដៃ ប្រកប​ដោយ​សាមគ្គីភាព និង ឯកភាព​ផ្ទៃក្នុង​យ៉ាង​រឹងមាំ​សម្រាប់​ប្រជាពលរដ្ឋ​យើង​បានរស់នៅ​ជួបជុំ​គ្រួសារ បងប្អូន កូនចៅ​យ៉ាង​មានក្តី​សុខ​ក្រោម​ម្លប់​សុខសន្តិភាព​។ ម្លប់​សន្តិភាព​នេះហើយ បាន​បន្ត​នាំមក​នូវ​ការអភិវឌ្ឍ​ថ្មីៗ​ជា​បន្តបន្ទាប់ ព្រម​ជាមួយ​នឹង​មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ជា​បន្តបន្ទាប់ ជា ពិសេស​ប្រទេស​យើង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្ត ការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ នា​ខែ​ឧសភា​ខាងមុខនេះ​។​

​ភាពជោគជ័យ​មួយទៀត ដែល​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេជោ​សម្រេច​បាន​គួរ​ជា​ទីមោ​ទនៈបំផុត គឺ​ការ​យក​ឈ្នះ​លើ​ជម្ងឺ​ឆ្លងកូវី​ដ​-១៩ តាមរយៈ​យុទ្ធនាការ​បញ្ជា​ទិញ​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវី​ដ​-១៩ មិន​ឱ្យ​ខ្វះ និង​ការចាក់​ស្រោច​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​នៅ​គ្រប់​មូលដ្ឋាន​។​មួយវិញទៀត ដើម្បី​រក្សា​លំនឹង​ដល់​ជីវភាព​គ្រួសារ​ក្រីក្រ​ក្នុង​កិច្ច​គាំពារ​សង្គម​។ រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​មាន​លទ្ធភាព​ក្នុង​ការរក្សាបាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​នោះ​ទេ ហើយ​ថែមទាំង​បាន និង​កំពុង​បន្ត​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដូចជា​ផ្លូវ​ល្បឿន​លឿន​ជា​ច្រើន​ខ្សែ​ជា​បន្តបន្ទាប់ ផ្លូវ​រថភ្លើង ស្ពាន ប្រលាន​យន្តហោះ កំពង់ផែ មន្ទីរពេទ្យ សាលារៀន​។​ល​។ នៅ​ថ្ងៃ​អនាគត រាជរដ្ឋាភិបាល​នឹង​បញ្ចេញ​កញ្ជប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រេជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​ក្នុង​ជីវភាព​មិន​ប្រកាន់​អាយុ និង​គណបក្ស​ណា​នោះទេ ទន្ទឹមនឹងនេះ​ក៏​មាន​គម្រោង​ការគាំទ្រ​ជា​ច្រើន​ទៀត ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​បន្ថែម​ទៀត​ដែល​អាច​ជម្រុញ​ឲ្យុ​ប្រទេស​យើង​ឱ្យ​ទទួល​បាន​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​មុន​នឹង​បញ្ចប់ ឯកឧត្តម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ដែល​គ្រប់​អាយុ​បោះឆ្នោត​នៅក្នុង​ឃុំ​ហាន់ជ័យ និង ទូទាំង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេជោជា​ប្រធាន ទាំងអស់គ្នា ដែល​នឹង​ប្រព្រឹត្តទៅ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​។​

​សូម​ជម្រាប​ជូន​ថា ដើម្បី​ចូលរួម​ក្នុង​ការទូទាត់​ការងារ​សង់​សង់​កន្លងមក ឯកឧត្តម​ប្រគេន​ជូន​ព្រះចៅអធិការ​វត្ត​នូវ​បច្ច័យ​សរុប​ចំនួន ១៦ លាន​រៀល​។ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ចំនួន​៤០០​នាក់ គឺ​ម្នាក់ៗ​ទទួលបាន ២០ ០០០​រៀល​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ