ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក ស៊ូ ម៉ុល ផ្ដាំផ្ញើ​ដល់​លោកតា លោកយាយ ពុក​ម៉ែ​ដែលមាន អត្តសញ្ញាណប័ណ្ណ ហួស​សុពលភាព​សូម​ប្រញាប់​រួសរាន​មក​ធ្វើជា​កំហិត និង​សូម​ចូលរួម​បោះឆ្នោត នាពេលខាងមុខ ឲ្យបាន​គ្រប់ៗ​គ្នា​

លោក ស៊ូ ម៉ុល ផ្ដាំផ្ញើ​ដល់​លោកតា លោកយាយ ពុក​ម៉ែ​ដែលមាន អត្តសញ្ញាណប័ណ្ណ ហួស​សុពលភាព​សូម​ប្រញាប់​រួសរាន​មក​ធ្វើជា​កំហិត និង​សូម​ចូលរួម​បោះឆ្នោត  នាពេលខាងមុខ ឲ្យបាន​គ្រប់ៗ​គ្នា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង​: លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក ផ្ដាំផ្ញើ​ដល់​លោកតា លោកយាយ ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន អត្តសញ្ញាណប័ណ្ណ ហួស​សុពលភាព​សូម​ប្រញាប់​រួសរាន​មក​ធ្វើជា​កំហិត​និង​សូម​ចូលរួម​បោះឆ្នោត​ថ្ងៃ​២៣ កក្កដា ឆ្នាំ​២០២៣​នាពេលខាងមុខ ឲ្យបាន​គ្រប់ៗ​គ្នា​។​

​ការ​ផ្ដាំផ្ញើ​បែប​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១០​ខែ​មិនា​ឆ្នាំ​២០២៣​ក្នុង​ពិធី​សំណេះសំណាល​និង​បើក​វេទិការ​សា​ធារ​ណះ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ព្រៃ​ខ្ជាយ​ឃុំ​កំពង់ត្រាច​ស្រុក​រមាស​ហែក​ដោយ​មានកា​រ​ចូលរួម​ពី​លោក​គង់​ធួន​មេឃុំ កំពង់ត្រាច លោក​ស្មៀនឃុំ​លោក​លោកស្រី​និង​ក្រុម​ការងារ​ឃុំ​កំពង់ត្រាច លោក​មេភូមិ​អនុ​ភូមិ សរុប​ចំនួន​៥៤​នាក់ ស្រី​៤០​នាក់​។​

​លោក​ស៊ូ​ម៉ុល បានអោយដឹង​ទៀត​ថា សូម​អគុណ​សន្ថិភាព​បើមិន​មាន​សុខ​សន្តិភា​ព​ក៏​មិន​មាន​ការ​អភិ​វឌ្ឃន៏ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​សម្តេច​តេជោ ហ៊ុន សែន ជា​អ្នកដឹកនាំ​ដ៏​ឈ្លាសវៃ ដោយ​សម្ដេច តែងតែ​យកចិត្តទុកដាក់​ប្រជាពលរដ្ឋ​ជានិច្ច​ចំពោះ​បញ្ហា ផ្លូវ ទឹក ភ្លើង​ព្រោះ​ទាំងនេះ​ជា​ជីវភាព​ប្រចាំថ្ងៃ របស់​បងប្អូន​ដែល​រស់​គ្រប់​មូលដ្ឋាន​។​

​លោក អភិបាលស្រុក បាន​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​នឹង​នឹករលឹក​ពី​សំណាក់ លោក​ម៉ែន​វិបុល អភិបាលខេត្ត​ស្វាយរៀង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​លោក សៅ​សុខា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្នុង​ស្រុក​រមាស​ហែក ដែល​ជានិច្ចកាល លោក​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្អូន​ប្រជាពលរដ្ឋ និង​បាន​កសាង​សមិទ្ធិផល​នានា​មាន​ការរីកចម្រើន​ជា​ច្រើន នៅ​ទូទាំង​ស្រុក​រមាស​ហែក​។

​លោក ស៊ូ​ម៉ុល ក៏​បាន​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សហការ​ជាមួយ​អា​​ជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការទប់ស្កាត់​និង ការជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ