ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ក​វរសេនីយ៍ឯក ឈឿង គឹម​សុង ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( ឆក់​យក​កន្ត្រក​លុយ​) ០១​ករណី និង​បាន​ធ្វើរ​នាំខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ មកកាន់​ស្នងការដ្ឋាន

ក​វរសេនីយ៍ឯក ឈឿង គឹម​សុង ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( ឆក់​យក​កន្ត្រក​លុយ​) ០១​ករណី និង​បាន​ធ្វើរ​នាំខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ មកកាន់​ស្នងការដ្ឋាន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​ព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង​ចន្ទ័​តារា ស្នងការរង ជំនួយ​ការដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង មានការ​សម្របសម្រួល​ទៅលេី​នីតិវិធី ពី​ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ។

​នៅ​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ០១:៣០ នាទី នៅ​ចំណុច​មុខ​ផ្ទះសំណាក់ យីហោ សុភ័ក្ត ស្ថិត​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( ឆក់​យក​កន្ត្រក​លុយ​) ០១​ករណី និង​បាន​ធ្វេី​ការនាំខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ មកកាន់​ស្នងការដ្ឋាន ។

1️⃣ ឈ្មោះ មាន សីហា ហៅ ឈី​វ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
2️⃣ ឈ្មោះ ឆុំ ឆាយ​វិសុទ្ធ ហៅ វីន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​នប់ សង្កាត់​ក្ដុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
3️⃣ ឈ្មោះ ហ៊ុន វណ្ណា​រ័ត្ន ហៅ រ័ត្ន ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

???? កាលពី​ថ្ងៃ​ទី​ខែ កក្កដា ឆ្នាំ ២០២២ នៅ​ចំណុច​ជិត​សាលា​ពេទ្យ​ផ្សារ​បឹង​ឈូក ស្ថិតក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង វេលា​ម៉ោង​ប្រហែល ០៥:៣០ នាទី ជនសង្ស័យ​ទាំង ០៣​នាក់​ខាងលើ និង​បក្សពួក​បាន​ធ្វេី​សកម្មភាព ជិះ​ម៉ូតូ​ចំនួន ០២​គ្រឿង ទៅ​ឆក់​យក​កន្ត្រក​សម្រាក់​ដា​ក់លុយ​របស់​ជនរងគ្រោះ​ឈ្មោះ ថាវ លក្ខិណា ភេទ​ស្រី អាយុ ៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ខណៈពេល​ដែល​ជនរងគ្រោះ​កំពុង​បើក​ម៉ូតូ​សណ្ដោងរ​ម៉ក​ទៅ​លក់​ទឹកអំពៅ​នៅ​ផ្សារ​បឹង​ឈូក ។

???? វត្ថុតាង​ដកហូត​រួមមាន ៖
– ម៉ូតូ​ចំនួន ០២​គ្រឿង ម៉ាក ហុងដា​ឃ្លីក​(Honda Click) ពណ៌​ស ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ព្រះសីហនុ 1AF-7600 និង​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​(Honda Dream) ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ បាត់ដំបង 1U-6153 (​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​) ។

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងធ្វេីការ​កសាង​សំណុំរឿង​ដេ​ី​ម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

Filed in: ព័ត៌មានជាតិ