ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឃាត់ខ្លួន​ក្រុមបក្ខ​ពួកក្មេង​ទំនើ​ង ០១​ក្រុម​មាន​គ្នា ០៤​នាក់ ករណី ហិង្សា​ដោយ​ចេតនា​

ឃាត់ខ្លួន​ក្រុមបក្ខ​ពួកក្មេង​ទំនើ​ង ០១​ក្រុម​មាន​គ្នា ០៤​នាក់ ករណី ហិង្សា​ដោយ​ចេតនា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ០៣ និង ៤០​នាទី​រំលង​អាធ្រា​ត នៅ​ចំណុច​សួន​សម្ដេច​ក្រឡាហោម ស ខេង ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង មាន​ករណី ហិង្សា​ដោយ​ចេតនា​(​ទៅវិញទៅមក​) ដែល​បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​ចំនួន ០២​ក្រុម គ្នា​ប្រមាណ​ជាង ១០​នាក់ និង​ម៉ូតូ​ប្រហែល ០៥​គ្រឿង ។​

​លុះ​ព្រឹក​ឡើង​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០២៣ កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ កម្លាំង​អន្តរាគមន៍​បង្ការ​បង្ក្រាប បាន​ធ្វើ​ការស្រាវជ្រាវ និង​ឈាន​ដល់​ការនាំ​ខ្លួន​ក្រុម​បក្សពួក​ក្មេង​ទំនើង ០១​ក្រុម​មាន​គ្នា ០៤​នាក់ រួមមាន​:
1️⃣​ឈ្មោះ ពេជ្រ សកល ហៅ ឃ្លូ​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​-​ខេត្ត​បាត់ដំបង​។​
2️⃣​ឈ្មោះ លីន ចាន់​ខេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ទីលំនៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​-​ខេត្ត​បាត់ដំបង​។​
3️⃣​ឈ្មោះ ចៅ ប៊ុនឡុង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ទីលំនៅ​ភូមិ​ដង្កោ​ទាប សង្កាត់​ទួល​តា​ឯក ក្រុង​-​ខេត្ត​បាត់ដំបង​។​
4️⃣​ឈ្មោះ សុវណ្ណ វិច្ឆ័​យ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ទីលំនៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​-​ខេត្ត​បាត់ដំបង​។​

????​អង្គហេតុ​: នៅ​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ០៣ និង ៤០​នាទី​រំលង​អាធ្រា​ត្រ នៅ​ចំណុច​សួនច្បារ​សម្ដេច​ក្រឡាហោម ស ខេង មាន​ក្រុម​ក្មេង​ទំនើង​ចំនួន ០២​ក្រុម មាន​គ្នា​ប្រហែល​ជាង  ១០​នាក់ ម៉ូតូ​ប្រហែល ០៥ គ្រឿង បានធ្វើការ​ដេញ​វាយ និង​ប្រើ​ដុំថ្ម គប់​គ្នា​ទៅវិញទៅមក បណ្ដាលឲ្យ​រងរបួស និង​ខូចខាត​ម៉ូតូ ០១​គ្រឿង របស់​ឈ្មោះ លីន ចាន់​ចេង​។ មូលហេតុ​ដែល​ធ្វើ​មានការ​វាយតប់​គ្នា​នេះ គឺ​ដោយសារ​មានការ​មើលមុខ និង​ឌឺដង​ដាក់គ្នា ។​

????​សម្ភារ​:​ខូចខាត​រួមមាន​:
– ម៉ូតូ ០១​គ្រឿង ម៉ាក Zoomer-X ពណ៌​ស​-​ក្រហម ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង 1AF-6217 ។​
​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​បន្ត​តាម​នីតិវិធី ។​

Filed in: ព័ត៌មានជាតិ