ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត រួម​នឹង​លោក ចៅសង្កាត់​បាវិត ព្រមទាំង​សប្បុរសជន នានា ប្រគល់ ផ្ទះ​មួយ​ខ្នង និង​ម៉ូតូ​មួយគ្រឿង ដល់​ស្ត្រី​មេម៉ាយ​ម្នាក់ ក្នុង​ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត​

លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត រួម​នឹង​លោក ចៅសង្កាត់​បាវិត ព្រមទាំង​សប្បុរសជន នានា ប្រគល់ ផ្ទះ​មួយ​ខ្នង និង​ម៉ូតូ​មួយគ្រឿង ដល់​ស្ត្រី​មេម៉ាយ​ម្នាក់ ក្នុង​ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត រួម​នឹង​លោក ចៅសង្កាត់​បាវិត ព្រមទាំង​សប្បុរសជន នានា នៅក្នុង​ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី ៥ ខែ​មីនា ឆ្នាំ ២០២៣ នេះ បាន​អញ្ជើញ​ប្រគល់ ផ្ទះ​មួយ​ខ្នង និង​ម៉ូតូ​មួយគ្រឿង ដល់​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​មាន​កូនប្រុស​ស្រី ចំនួន ៦ នាក់ រស់​នៅក្នុង​បន្ទុក ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ក្នុង​គ្រួសារ​របស់គាត់ ។​

​លោក យស់ ឌី មេ​ភូមិ​បាវិត​លើ សង្កាត់​បាវិត បាន​មានប្រសាសន៍​ឲ្យដឹងថា​: ស្ត្រី​មេម៉ាយ ដែល​ទទួលបាន​ផ្ទះ​មួយ​ខ្នង រួម​នឹង​ម៉ូតូ​មួយ​គ្រឿង​នេះ មានឈ្មោះ សួស សុខ អាយុ ៤១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង មានមុខ​របរ ជា​អ្នកដើរ​លាងចាន និង​បោក​ខោអាវ ឲ្យគេ​នៅតាម​ផ្ទះ ហើយ​សព្វថ្ងៃ មានកូន ៦ នាក់ រស់​នៅក្នុង​បន្ទុក​បច្ចុប្បន្ន កំពុង​ជួប​ការលំបាក ក្នុង​ជីវភាព​រស់នៅ ។​

​លោក​មេភូមិ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​: ដោយ​មើលឃើញ​នូវ​ការលំបាក​ក្នុង គ្រួសារ​ស្ត្រី ខាងលើនេះ ជា​គ្រួសារ​ក្រីក្រ គ្មាន​ទីជម្រក ទើប​លោក​បាន​ខ្នះខ្នែង​ស្វែងរក សប្បុរសជន​នានា នៅក្នុង​មូលដ្ឋាន ដើម្បី​សង់ផ្ទះ​មួយ​ខ្នង ធ្វើ​អំពី​ស័ង្កសី មាន​ទទឹង ៤,១ ម៉ែត្រ បណ្ដោយ ៧,៨ ម៉ែត្រ ព្រមទាំង​ម៉ូតូ​មួយគ្រឿង ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ​ស្ត្រី ខាងលើ ដើម្បី​មាន​ទីជម្រក​រស់នៅ បាន​សមរម្យ និង​មាន​មធ្យោបាយ សម្រាប់​ធ្វើដំណើរ ដើម្បី​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត បាន​ងាយស្រួល ទៅ​ថ្ងៃក្រោយ ដែល​ចំណាយ​ថវិកា សរុប​អស់​ប្រមាណ​ជាង ១ ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​។​

​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត បាន​មានប្រសាសន៍ថា​: កន្លងមក ជនទីទ័លក្រ ចាស់ជរា ពិការ មិន​ថា​តែ​ប្រជាពលរដ្ឋ មួយ​គ្រួសារ​នេះ​ទេ រដ្ឋបាល​ក្រុង សង្កាត់ សប្បុរសជន​នានា រួម​នឹង​ខាង​កាកបាទក្រហម​កម្ពុជា​ក្រុង ក៏​ធ្លាប់បាន​ផ្តល់ អំណោយ​ជូន​ផងដែរ ប៉ុន្តែ​វា​មិន​គ្រប់​តម្រូវការ​របស់ ពួកគាត់​ទាំងអស់​នោះ​ឡើយ គឺ​ជួយ​បាន​មួយគ្រា​តែប៉ុណ្ណោះ​។​

​លោក​អភិបាលក្រុង ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​នានា ដែល​តែងតែ​ផ្តល់ ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ដើម្បី​យកមក​ចែកជូន​ដល់​ពលរដ្ឋ​ទីទ័លក្រ ចាស់ជរា ជន​ពិការភាព ក្នុង​មូលដ្ឋាន​របស់​លោក ក៏​ដូចជា​ពលរដ្ឋ​ទីទ័លក្រ​ផ្សេងទៀត ផងដែរ ដោយ​មិន​ទុក​ឲ្យ​ពួកគាត់ រស់នៅ​ក្នុង​ស្ថានភាព​ជួប​ការលំបាក ដោយ​ពុំ​បាន​ជួយ​ដោះ ស្រាយ​នោះទេ​។​

​លោក​អភិបាលក្រុង​បាវិត ក៏​បាន​ជំរុញ​ដល់​ក្រុមគ្រួសារ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ត្រៀម​ខ្លួន ត្រៀម​ឯកសារ ដើម្បី​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ពេល​ខាង មុខ គឺ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សុខសន្តិភាព និង​បន្ត​ការអភិវឌ្ឍ រីកចម្រើន​ជា​បន្តទៅទៀត​៕

Filed in: ព័ត៌មានជាតិ