ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​សិក្សា​ឆ្នាំ​២០២១-២០២២

​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​សិក្សា​ឆ្នាំ​២០២១-២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ រសៀល​ថ្ងៃ​ទី​០៣ ខែ​មិនា ឆ្នាំ​២០២៣ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​សិក្សា​ឆ្នាំ​២០២១-២០២២ និង​លើក​ទឹសដៅ​បន្ត ឆ្នាំ​សិក្សា​២០២២-២០២៣ ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ។

​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ធ្វើ​របាយការណ៍​ថា​៖ សន្និបាត​ប្រចាំឆ្នាំ​ដែល​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បាន​ធ្វើឡើង​នា​ពេល​នេះ ក្នុង​គោលបំណង​បូក​សរុប​វាយតម្លៃ​ការងារ​ដែល​បាន​អនុវត្ត​ឆ្នាំ​សិក្សា​កន្លងមក និង​លើក​ទិស​ការងារ​សម្រាប់​ឆ្នាំ​សិក្សា​បន្តទៀត ហើយ​ក្នុង​រយៈពេល ០១​ថ្ងៃ​កន្លះ អង្គសន្និបាទ បាន​ដំណើរការ​ប្រកបដោយ​ភាពល្អប្រសើរ ដែល​មន្ទីរ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ បាន​ធ្វើ​បទ​អន្តរាគមន៍ អំពី​គម្រោង​សម្រាប់​ការ​អភិវឌ្ឃន៍​ក្នុង​វិស័យ​អប់រំ​រួមមាន​៖ ការកសាង​សាលារៀន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង សមិទ្ធផល​សាលារៀន ដែលជា​អំណោយ​របស់​លោកជំទាវ​អភិបាលខេត្ត នឹង​ត្រៀម​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ និង​បង្គន់​អនាម័យ​នៅ​តំបន់​ដាច់​ស្រ​យោល ព្រមទាំង​ការជួយ​ទាំង​សម្ភារៈ​បង្រៀន សម្ភារៈ​សិក្សា វិធីសាស្ត្រ​បង្រៀន និង​ដំណើរការ​គ្រប់គ្រង​ទប់ស្កាត់​សិស្ស​បោះបង់​ការសិក្សា​ផងដែរ ។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ បច្ចុប្បន្ន​វិស័យ​អប់រំ​នៅ​ខេត្ត​ប៉ៃលិន កំពុងតែ​មាន​ការវិវត្ត​ន៍​រីកចម្រើន​ជា​បន្តបន្ទាប់ បើទោះបីជា​ឆ្នាំ​សិក្សា​ប៉ុន្មាន​ឆ្នាំ​មកនេះ បាន​រង​ផល​ប៉ះពាល់​ពី​ការឆ្លង​រីក​រាល​ជា​សកល​នៃ​ជំងឺ​កូវី​ដ​-១៩ យ៉ាងណាក្តី ក៍​លទ្ធផល នៅ​ឆ្នាំ​សិក្សា​២០២១-២០២២ ខេត្ត​ប៉ៃលិន ទទួលបាន​សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ជាប់​និទ្ទេស A ចំនួន​២​នាក់ ដែល​ជា​សិស្ស​ស្រី និង​ទទួលបាន​រង្វាន់​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នា​ពេល​ថ្មីៗ​នេះ គួរ​ជាទី​មោទន​បំផុត ។​

​លោកជំទាវ​អភិបាលខេត្ត ក៍​បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់ និង​កោតសរសើ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ យុវជន និង​កីឡា និង​លោក​អ្នកគ្រូ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នង​ការអនុវត្ត​ការងារ ពិសេស​ក្នុង​អំឡុង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​យន្តការ​ក្នុងការ​បង្រៀន​តាម​រូបភាព​ផ្សេងៗ​ដូចជា​៖ ការបង្រៀន​ពី​ចម្ងាយ ការ​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (Online) ការរៀន​ជា​បណ្តុំ និង​ការចែក​សន្លឹក​កិច្ចការ​ដល់​សិស្សានុសិស្ស ជាដើម ជា ពិសេស សូម​ថ្លែងអំណរគុណ​ដល់ អង្គការ​ដៃគូ​អភិវឌ្ឍន៍ ម្ចាស់ជំនួយ និង​អ្នកពាក់ព័ន្ធ ដែល​តែងតែ​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ សម្រាប់​គាំទ្រ​ដល់​វិស័យ​អប់រំ ក្នុង​ខេត្ត​ប៉ៃលិន ទាំង​ផ្នែក​បច្ចេកទេស ថវិកា និង​កិច្ចសហប្រតិបត្ដិកា​រនា​នា ដើម្បី​ពង្រឹង​គុណភាព​អប់រំ ឆ្លើយតប​តម្រូវការ​នៃ​ការរីកចម្រើន​របស់​ប្រទេសជាតិ ក្រោម​ដំបូល​សុខ​សន្តិភាព​បរិបូណ៌​មិន​អាច​កាត់ថ្លៃ​បាន​នោះឡើយ ។​

​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់​បុគ្គលិក​អប់រំ​ទាំងអស់ ពិសេស​លោកគ្រូ អ្នកគ្រូ និង​នាយក​សាលា​នានា ត្រូវ​ពង្រឹង​នូវ​ការគ្រប់គ្រង​សាលារៀន​ឱ្យមាន​វិន័យ​ល្អ ដើម្បី​ឲ្យ​ប្រព័ន្ធ​អប់រំ ក្នុង​ខេត្ត កាន់តែ​មាន​ភាពរឹងមាំ និង​ល្អប្រសើ​បន្ថែមទៀត ជា​ពិសេស​ត្រូវ​ចូលរួម​ចំណែក​អនុវត្ដ​ន៍​គោលនយោបាយ​ភូមិ​-​ឃុំ សង្កាត់​មាន​សុ​វត្ដិ​ភាព ដែល​ធ្វើឱ្យ​ស្របគ្នា​ទាំង​ការអប់រំ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ដើម្បី​ពង្រឹង​សកម្មភាព​អប់រំ កីឡា និង​ជំរុញ​ឱ្យមាន​ការចូលរួម ព្រមទាំង​បន្ដ​ពង្រឹង​កិច្ច​សហការ និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ។​

​បើ​តាម​របាយការណ៍រ​បស់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បានឱ្យដឹងថា​៖ ក្នុង​ឆ្នាំ​សិក្សា​ថ្មី ២០២២-២០២៣ មាន​បុគ្គលិក​អប់រំ​សរុប​ចំនួន ៨៥៨​នាក់ ស្រី ៤១៨​នាក់ និង​គ្រឹះស្ថាន​សិក្សា​ទូទាំង​ខេត្ត ផ្នែក​មធ្យមសិក្សា​មាន ចំនួន ៩​សាលា ក្នុងនោះ​វិទ្យាល័យ​ចំនួន ៣ និង​អនុវិទ្យាល័យ​ចំនួន ៦ មាន​សិស្ស​សរុប ៥,៤៨៥​នាក់ ស្រី ២,៩៨០​នាក់ ផ្នែក​បឋម​សិក្សា​មាន​ចំនួន ៥៣​សាលា សិស្ស​សរុប ១០,២៣១​នាក់ ស្រី ៥,០២៧​នាក់ ផ្នែក​មត្តេយ្យ​សិក្សា​សាធារណៈ​មាន​ចំនួន ២៥​សាលា សិស្ស​សរុប ១,១៥៨ នាក់ ស្រី ៥១៦ នាក់ និង​មត្តេយ្យ​សហគមន៍ មាន​ចំនួន ១១ សិស្ស​សរុប ២២១​នាក់ ស្រី ១០២​នាក់ ។​

​ប៉ៃលិន 04-03-2023

Filed in: ព័ត៌មានជាតិ