ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អភិបាលខេត្ត​ប៉ៃលិន អនុញ្ញាត​ឱ្យ​អគ្គ​កុងស៊ុល​នៃ​សាធារណៈរដ្ឋ​សង្គម​វៀតណាម ប្រចាំ​ភូមិភាគ​៥ ចូលជួប​សំដែង​គួរសម និង​ពិភាក្សា​ការងារ​

អភិបាលខេត្ត​ប៉ៃលិន អនុញ្ញាត​ឱ្យ​អគ្គ​កុងស៊ុល​នៃ​សាធារណៈរដ្ឋ​សង្គម​វៀតណាម ប្រចាំ​ភូមិភាគ​៥ ចូលជួប​សំដែង​គួរសម និង​ពិភាក្សា​ការងារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ នៅ​សាលាខេត្ត ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បានអនុញ្ញាត​ឱ្យ​ឯកឧត្តម ង្វៀន ថាញ់​វ៉ាន់ អគ្គ​កុងស៊ុល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​ភូមិភាគ​៥ នៅ​ខេត្ត​បាត់ដំបង ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ដើម្បី​ពង្រឹង​កិច្ចសហការ​ល្អ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម ព្រមទាំង​ជូនពរ​ក្នុងឱកាស​ទិវា​នារី​អន្តរជាតិ ០៨​មីនា ផងដែរ​។​

​ឯកឧត្តម ង្វៀន ថាញ់​វ៉ាន់ អគ្គ​កុងស៊ុល​វៀតណាម ប្រចាំ​ភូមិភាគ​៥ បាន​មានប្រសាសន៍ លើក ឡើង​ថា​៖ ការអញ្ជើញ មក​ខេត្ត​ប៉ៃលិន​នៅពេលនេះ គឺ​ដើម្បី​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ ប្រកប​ដោយ​ភាព ស្និត​ស្នាល មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំង​២ ព្រមទាំង ជូនពរ ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន ក្នុងឱកាស​ទិវា​នារី​អន្តរជាតិ ០៨​មីនា ដែល​ឈាន​ចូល​មក​ដល់​នាពេលខាងមុខ ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អគ្គ​កុងស៊ុល​វៀតណាម ក៍​បាន​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ រដ្ឋបាល​ខេត្ត​ប៉ៃលិន និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ចាប់​ពីក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រហូតមកដល់​បច្ចុប្បន្ន​នេះ ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​ខ្ទេចខ្ទាំ​ដោយសារ​ភ្លើងសង្គ្រាម មក​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ យ៉ាង​ឆាប់រហ័ស និង​ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ ។​

​ជា​ការឆ្លើយតប​ក្នុង​ជំនួប​នោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​សម្តែង​នូវ ការ ស្វាគមន៍ បដិសណ្ឋារកិច្ច​យ៉ាង​រាក់ទាក់ ដោយ​ក្តី​រីករាយ និង​ថ្លែង​ការកោតសរសើរ ចំពោះ​បេសកកម្ម​ការ ទូត របស់​ឯកឧត្តម​ស្ថាន​អគ្គ​កុងស៊ុល​វៀតណាម ប្រចាំ​ភូមិភាគ​៥ នៅ​ខេត្ត​បាត់ដំបង ដែល​កន្លងមក​មាន ស្នាដៃ ក្នុង​ការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​បានល្អ និង​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ការពង្រឹង​នូវ​កិច្ច សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ យ៉ាង​ស្អិតរ​មួ​ត​រវាង​រដ្ឋបាល​ខេត្ត​ប៉ៃលិន និង​ស្ថាន​អគ្គ​កុងស៊ុល​វៀតណាម ប្រចាំ​ភូមិភាគ​៥ ក៏​ដូច​ជា​បន្ត​ការពង្រឹង នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​យើង​ទាំង​២ (​កម្ពុជា​-​វៀតណាម​) ។​

​លោកជំទាវ អភិបាលខេត្ត បាន​មាន ប្រសាសន៍ លើក ឡើង ថា​៖ រាជ​រដ្ឋា ភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច តេ​ជោ សែន បាន​ធ្វើអោយ​ប្រទេស​ជាតិ មាន​សុខសន្តិភាព និង​មាន ការ អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ រួមមាន ៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ភ្លើង​អគ្គីសនី ប្រឡាយ ទឹក និង​វត្ត អា រាម ជាដើម ជាពិសេស​កិច្ច សហ ប្រតិបត្តិការ​ល្អ​រវាង​បណ្តា​ប្រទេស​នានា នៅលើ​សកល លោក ដែល​ផ្តល់​នូវ​កាលានុវត្តិភាព លើ​គ្រប់​វិស័យ ។​

​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ បាន​មានប្រសាសន៍​រំលឹកថា​៖ ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា​គ្រប់រូប បាន​ចងចាំ​ពុំ​អាច ភ្លេច​នូវ​វិរភាព និង​គុណូបការៈ​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​លះបង់​នូវ​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​ការផ្ដួលរំលំ​រប​ប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដើម្បី​បុព្វហេតុ​ស្វែងរក​សន្តិភាព និង​សេរីភាព ជូន​ប្រជាជន​កម្ពុជា ហើយ​ជាក់ស្តែង​ពេលបច្ចុប្បន្ន​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន កំពុង​សហការ​ជាមួយ​ភាគី​វៀតណាម ក្នុងការ​ស្វែង​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​ជីវិត​នៅ​ទឹកដី​ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​ប្រទេស​កំណើត​វិញ ។​

​ប៉ៃលិន 03-03-2023

Filed in: ព័ត៌មានជាតិ