ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​គាំទ្រ​ទាំងស្រុង ចំពោះ​សាលក្រម​កាត់ទោស​ជនជាប់ចោទ កឹម សុខា ដែល​ផ្តល់​យុត្តិធម៌​ពេញលេញ​សម្រាប់​ប្រជាជន​កម្ពុជា

ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​គាំទ្រ​ទាំងស្រុង ចំពោះ​សាលក្រម​កាត់ទោស​ជនជាប់ចោទ កឹម សុខា ដែល​ផ្តល់​យុត្តិធម៌​ពេញលេញ​សម្រាប់​ប្រជាជន​កម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២៣​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សាលក្រម​កាត់ទោស​ជនជាប់ចោទ​ឈ្មោះ កឹម សុខា ពី​បទ​សន្ទិ​ដ្ឋ​ភាព​ជា​មួយ​បរទេស ឬ​ហៅ​ថា បទ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដែល​ជា​ប្រភេទ​បទល្មើស​ក្បត់ជាតិ ដាក់​ពន្ធនាគារ​ចំនួន​២៧​ឆ្នាំ តាម​មាត្រា​៤៣៩ និង​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រមទាំង​ដក​ជា​ស្ថាពរ​នូវ​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរឈ្មោះ​ឲ្យគេ​បោះឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ផ្សេងទៀត តាម​បញ្ញត្តិ​មាត្រា​៤៥០ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ក្រៅពីនោះ​តុលាការ​បាន​ដាក់​ជនជាប់ចោទ ឲ្យ​ស្ថិត​ក្រោម​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវការ មិន​ត្រូវ​ចាកចេញ​ពី​បរិវេណ​នៃ​លំនៅឋាន​, មិន​ត្រូវ​ឲ្យ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​សញ្ជាតិ​ខ្មែរ និង​បរទេស លើកលែង​តែ​ក្រុមគ្រួសារ​។​

​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្តែង​នូវ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​សាលក្រម​កាត់ក្តី ផ្ទន្តាទោស​ជនជាប់ចោទ​ឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេស​ការធានាបាន​នូវ​ភាពម៉ឺងម៉ាត់ ប្រកបដោយ​តម្លាភាព​, ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាម​ច្បាប់ និង​នីតិវីធី​ជា​ធរមាន​នៃ​ព្រះរាជា​ចក្រ​កម្ពុជា​។ អំពើ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ក្នុង​ការរៀបចំ និង​អនុវត្ត​ផែនការ​សម្ងាត់ ដើម្ប​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា តាម​ទម្រង់​នៃ​បដិវត្ត​ពណ៌ គឺជា​អំពើ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​បំផុត​ប៉ះពាល់​ដល់​ឯករាជ្យ​ជាតិ​, សន្តិភាព​ប្រទេស​, សន្តិសុខ​ជាតិ​, ស្ថិរភាព​សង្គម និង​ភាពសុខសាន្ត​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​។​

​ដូចនេះ​ការអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់ តាមរយៈ​ការផ្តន្ទាទោស​ចំពោះ​ករណី​ខាងលើនេះ គឺ​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការធានា ថែរក្សា​សុខសន្តិភាព និង ភាពសុខសាន្ត​របស់​ប្រជាជន​កម្ពុជា ហើយ​នេះ​ក៏​ជា​មេរៀន​ប្រៀនប្រដៅ​ដល់​អ្នក​នយោបាយ​ផ្សេង​ទៀត​នៅ​កម្ពុជា ឱ្យ​មាន​ឧត្តមគតិ​ស្រឡាញ់​ជាតិ ស្មោះត្រង់​នឹង​ជាតិ និង​មិន​ក្បត់ប្រជាជន​របស់ខ្លួន ដោយ​មិន​ត្រូវ​បណ្តែតបណ្តោយ​ខ្លួន​ឱ្យក្លាយ ជា​ភ្នាក់ងារ​បម្រើឱ្យ​បរទេស ដើម្បី​តែ​ផលប្រយោជន៍ ឬ​មហិច្ឆិតា​អំណាច​ផ្ទាល់​ខ្លួន​។​

​ក្នុងនាម​ជា​ប្រជាជន​កម្ពុជា សូម​គាំទ្រ​ដល់​កិច្ចដំណើរការ​នៃ​ការលើកកម្ពស់​សិទ្ធិ​មនុស្ស និង លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​ទាំងឡាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​យើងខ្ញុំ សូម​ប្រឆាំង​ដាច់ខាត​រាល់​ការប៉ុនប៉ង​ទាំងឡាយណា ដែល​ប្រើប្រាស់​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ធ្វើ​ជា​លេស ដើម្បី​អនុវត្ត​នូវ​ផែនការ​សម្ងាត់​ណាមួយ ដោយ​ឃុបឃិត​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​បដិវត្ត​ពណ៌ ឬ​មធ្យោបាយ​ខុស​ច្បាប់​ដទៃ​ទៀត ដែល​ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​បំផុត​នាំទៅដល់​ការបំផ្លិចបំផ្លាញ​សន្តិភាព​ប្រទេស​, សន្តិសុខ​ជាតិ​, ស្ថិរភាព​សង្គម និង​ភាពសុខសាន្ត​របស់​ប្រជាជន​កម្ពុជា​។​

​ជាថ្មី​ម្តងទៀត ដើម្បី​ភាពរុងរឿង​របស់​ប្រទេសជាតិ និង​ភាពសុខសាន្ត​របស់​ប្រជាជន​កម្ពុជា​, យើងខ្ញុំ​សូម​ប្តេជ្ញា និង​ប្រកាស​ការពារ​ដាច់ខាត នូវ​សុខ​សន្តិភាព​របស់​ប្រទេស បើទោះបីជា​ត្រូវ​លះបង់​ដោយ​តម្លៃ​ណា​ក៏​ដោយ​៕

 

Filed in: ព័ត៌មានជាតិ