ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អភិបាលខេត្ត​ប៉ៃលិន ណែនាំ​ដល់​អាជីវករ​លក់ដូ​នៅ​ជើងភ្នំ​យ៉ាត ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អ​

អភិបាលខេត្ត​ប៉ៃលិន ណែនាំ​ដល់​អាជីវករ​លក់ដូ​នៅ​ជើងភ្នំ​យ៉ាត ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន​៖ ក្នុងឱកាស​អញ្ចើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ​លក់ដូរ នៅ​ជើងភ្នំ​យ៉ាត​ក្បែរ​អាស្រម​លោកយាយ​យ៉ា​ត ចំនួន ១៣៦​នាក់ នា​រសៀល​ថ្ងៃ​ទី​០២ ខែ​កុម្ភ​: ឆ្នាំ​២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន បាន​មានប្រសាសន៍​ណែនាំ​ដល់​អាជីវករ​លក់ដូ​រទាំង​អស់ ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អ ដើម្បី​បង្កើន​សោភ័ណភាព​តំបន់​បេតិកភណ្ឌ​វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ាត ជាពិសេស​គឺ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​ក្នុង​ខេត្ត ឱ្យបាន​កាន់តែ​ច្រើនឡើង ដែល​ជា​កត្តា​មួយ​រួមចំណែក​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ បច្ចុប្បន្ននេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​កំពុង​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់ និង​កែរ​លម្អ​សោភ័ណភាព​នៅក្នុង​ខេត្ត​យ៉ាង​សស្រាក់សស្រាំ ដូចជា​៖ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការកែរ​លម្អ​សួនច្បារ​សាធារណៈ ការដាក់​ភ្លើង​បំភ្លឺ និង​ភ្លើង​លំអ​នាពេល​រាត្រី ការសម្អាត​អនាម័យ​បរិស្ថាន នៅតាម​ទីសាធារណៈ និង​តាម​តំបន់​រមណីយ៍ដ្ឋាន​ទេសចរណ៍​នានា ដើម្បី​ឲ្យ​ខេត្ត​ប៉ៃលិន​ប្រែក្លាយ ជា​ខេត្ត​មួយ មាន​ការរីកចម្រើន និង​មាន​ទេសភាព​ស្រស់បំព្រង បរិស្ថាន​ល្អ ព្រមទាំង​ប្រែក្លាយជា​ខេត្ត​គោលដៅ​ទេសចរណ៍ សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ​អភិបាលខេត្ត ក៏​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​បងប្អូន​អាជីវករ​លក់ដូរ នៅ​ជើងភ្នំ​យ៉ាត​ក្បែរ​អាស្រម​លោកយាយ​យ៉ា​ត​ទាំងអស់ ត្រូវ​ចេះ​សហការគ្នា យោគយល់​គ្នា​ទៅវិញទៅមក បង្កើន​សាមគ្គីភាព ឯកភាព ប្រកប​ដោយ​ភាពស្និទ្នស្នាល និង​ការទទួលខុសត្រូវ​ខ្ពស់ ជា​ពិសេស​ត្រូវ​ចូលរួម​សហការ ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ចូល​រួមចំណែក​លើកកម្ពស់​សោភ័ណភាព​សាធារណៈ​ក្នុង​ខេត្ត ក្នុងនាម​ជា​ប្រជា​ពលរដ្ឋ​ល្អ​ផងដែរ ។​

​សូមបញ្ជាក់​ថា​៖ ភ្នំ​យ៉ាត គឺជា​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ល្បីល្បាញ​នៅក្នុង​ខេត្ត​ប៉ៃលិន ដោយ​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជាប់​ផ្លូវជាតិ​លេខ​៥៧ គឺជា​បេះដូង​នៃ​ខេត្ត​ប៉ៃលិន ដែល​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ទាំងឡាយ​ដែល​ចេញ​-​ចូល​មក​ខេត្ត​ប៉ៃលិន តែងតែ​ឆ្លងកាត់​តាម​ជើងភ្នំ​យ៉ាត និង​ឡើង​ទៅលើ​ភ្នំ​គយគន់​សំណង់​ប្រវត្តិសាស្ត្រ ព្រមទាំង​ចូល​អុជ​ទៀនធូប ដាក់​កម្រងផ្កា ថ្វាយ​ជូន​រូបសំណាក​លោកយាយ​យ៉ាត ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន និង​សុវត្ថិភាព ក្នុងការ​ធ្វើ​ដំណើរ​ទៅមក ទាំង​ដំណើរ​ទីជិត និង​ទី​ឆ្ងាយ ។​

Filed in: ព័ត៌មានជាតិ