ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស នាំខ្លួន​ជនសង្ស័យ ០១ នាក់ នៅ​ភូមិ អ​ង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង

លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស នាំខ្លួន​ជនសង្ស័យ ០១ នាក់ នៅ​ភូមិ អ​ង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័​តារា ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី​ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ០១ ខែ មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ២៣:២០ នាទី នៅ​ចំណុច​ភូមិ​អូរ​តា​គាំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( កាត់ ត ខ្សែភ្លើង​លួច​យក​ម៉ូតូ ) ០១ ករណី និង​បាន​ធ្វេី​ការនាំខ្លួន​ជនសង្ស័យ ០១ នាក់ ឈ្មោះ ណាត ស៊ីណាន់ ហៅ ប៊ី ; ខ្លឹម ភេទ​ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ អ​ង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មកកាន់​ស្នងការដ្ឋាន ។

???? នៅ​ថ្ងៃ​ទី ០១ ខែ មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ប្រហែល ១៩:០០ នាទី នៅ​ចំណុច​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូឌុប​ចេញពី​រ៉ា​រថភ្លើង ក្នុង​គោលបំណង​ទៅ​ផ្ទះ​របស់​ម្តាយ នៅ​ភូមិ​អ​ង់ សង្កាត់​អូរ​ចារ លុះ​ពេល​ទៅដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​ឃើញ​ម៉ូតូ គេ​ទុក​នៅ​ខាង​មុខ​ផ្ទះ មិន​មាន​ម្ចាស់ ជនសង្ស័យ​ខាងលើ​ក៏​បាន​ដើរចូល​ទៅ ទាញ​ផ្តាច់​ខ្សែភ្លើង ហើយ​រុំ ត ភ្ជាប់ ហើយ​ជិះ​គេចខ្លួនបាត់ រហូតដល់​វេលា​ម៉ោង​ខាងលើ ថ្ងៃ​ដដែល កម្លាំង​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​យកមក​ធ្វើការ​សាកសួរ ។

???? ម៉ូតូ​ខាងលើ​នេះ​ជា​របស់​ជនរងគ្រោះ ឈ្មោះ នាង លេក ភេទ​ស្រី អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ច្តោរ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង មុខរបរ លក់ដូរ ។

????​វត្ថុតាង​ដកហូត​រួមមាន ៖
– ម៉ូតូ ០១ គ្រឿង ម៉ាក HONDA ZOOMER X ពណ៌ ស ក្រហម ស៊េរី​ឆ្នាំ ២០១៧ លេខ​តួ 5158346 លេខ​ម៉ាស៊ីន 0158346 ពាក់​ស្លាក​លេខ បាត់ដំបង 1Y-6864 ( ជា​របស់​ជនរងគ្រោះ )

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងធ្វេីការ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

 

Filed in: ព័ត៌មានជាតិ