ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើ​ពិធី​ក្រុង​ពលី​ថ្វាយ​ជូន​ដល់​ស្តេច​គ្រុឌ​

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើ​ពិធី​ក្រុង​ពលី​ថ្វាយ​ជូន​ដល់​ស្តេច​គ្រុឌ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឧត្តរមានជ័យ ៖ លោក​ឧត្តមសេនីយ៍ត្រី​លី​ដារិ​ទ្ធ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរ​មានជ័យ​បាន​ប្រារ​ព្ធ​រៀបចំ​សែនព្រេន​ក្រុង​ពលី​បួងសួង​ថ្វាយ​ជូន​ដល់​ស្តេច​គ្រុឌ នៅមុខ​ខ្លោងទ្វារ​ចូល​នៃ​ទីបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ ដើម្បី​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​តាម​ទំនៀម​ទំលាប់​ប្រពៃណី​ព្រះពុទ្ធសាសនា​ដែល​ពិធី​នេះ​បាន​ប្រារព្វ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​០១​ខែ​មិនា​ឆ្នាំ​២០២៣​។​

​ឆ្លៀត​នៅក្នុង​នោះ​ដែរ​ឯកឧត្ដម​ប៉ែន​កុសល្យ​អភិបាលខេត្ត​ឧត្តរមានជ័​យក៏​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី ក្រុង​ពាលី​បួងសួង និង​សុំ​សេចក្ដីសុខ​ពី​ស្ដេច​គ្រុឌ​ដែល​បាន​កសាង​និង​រៀបចំ​ដោយ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរ​មានជ័យ​ហើយ​នៅក្នុង​ពិធី​នោះ​ដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម ពីរ​លោក​មេបញ្ជាការ​មេបញ្ជាការរង មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង ស្រុក​ទាំង​ប្រាំ​មក​ចូលរួម​ជាច្រើន​នាក់​ផងដែរ​។​

​នា​ឪ​កាស​នោះ​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​លើកទឹកចិត្ត​ដល់​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ដែល​ទើបនឹង​ទទួល​មុខតំណែង​ថ្មី​កន្លង​មកនេះ​លោក​ចេះ​តុបតែង​កែលម្អ​និង​រៀបចំ​កសាង​នូវ ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ទីបញ្ជាការ​កែលំអ​ទីតាំង​បន្ទាយ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ​ឲ្យមាន​ភាព​ល្អ​ស្អាត​។​

​លោក​ឧត្តមសេនីយ៍ត្រី​លី​ដារិ​ទ្ធបាន​បញ្ជាក់​ថា​ការកសាង​រៀបចំ​កែលម្អ​នូវ​បរិវេណ​បន្ទាយ​កងរាជអាវុធហត្ថ​នេះ​គឺជា​ការផ្ដួចផ្ដើម​នឹង​សហការ​សាមគ្គីភាព​ពី​លោក​មេបញ្ជាការ​មេបញ្ជាការរង​ព្រមទាំង​មន្ត្រី កងរាជអាវុធហត្ថ​ទាំងអស់​ចូលរួម​រៀបចំ​កែលម្អ​បរិវេណ​បន្ថែមទៀត​ជា​បន្តបន្ទាប់ ការរៀបចំ​ធ្វើ​ពិធី​នេះ​គឺ ធ្វើឡើង​ក្រោយពេល​កសាង​រួច​ក្នុង​នាម​មេញ្ជា​ការ​ក៏​បាន​រៀន​ចំ​គ្រឿង​ស​ការ​:​ក្រុង​ពលី​ដើម្បី​ថ្វាយ​ជូន​ដល់​ស្ដេច​គ្រុឌ​ដែល​បាន​កសាង​ហើយ​ធ្វើ​នៅមុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរ​មានជ័យ​ហើយ​រៀបចំ​ពិធី​នៅ​ខែ​ថ្មី​នឹង​បួងសួង​សុំ​ពរ​ជ័យ​ពី​ស្តេច​គ្រុឌ​សុំ​ឲ្យ​មេបញ្ជាការ មេបញ្ជាការរង​និង​មន្ត្រី​កងរាជអាវុធហត្ថ​ក៏​ដូច​ជា​មេបញ្ជាការ​ក្រុង​ស្រុក​ទាំង​៥​មក​ទទួលបាន​នូវ​ជោគជ័យ​ទាំង​ការងារ​ល្អ​បំរើ​ភារកិច្ច​តាម​មុខជំនាញ​ទៅ​ថ្ងៃមុខ ជា​ប្រចាំ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ