ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ ០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី លួច និង​ប្រើប្រាស់​គ្រឿងញៀន​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ ០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី លួច និង​ប្រើប្រាស់​គ្រឿងញៀន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២៣ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ០៥​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី លួច និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​។​

​ជនសង្ស័យ​ទាំង​០៥​នាក់ មានឈ្មោះ ៖
១-​ឈ្មោះ ស៊ន ឆក ហៅ តឿ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ ។​
២-​ឈ្មោះ សាង ហុង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត ខេត្ត​កំពង់ស្ពឺ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
៣-​ឈ្មោះ គ្រាល ពិសី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
៤-​ឈ្មោះ ចិន គូ ហៅ យួន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត កម្ពុជា​ក្រោម ប្រទេស​វៀតណាម ទីលំនៅ​បច្ចុប្បន្ន ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
៥-​ឈ្មោះ រ៉ូ​យ សុខ​គា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត ខេត្ត​កណ្តាល ទីលំនៅ​បច្ចុប្បន្ន ផ្លូវលំ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​វត្ថុតាង​ចាប់​យក​រួមមាន ៖ -​ម៉ូតូ​០១​គ្រឿង ម៉ាក ស្មា​ស ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1K-8447, -​កន្ត្រៃ​កាត់​ដែក​0១, ដង្កាប់​ចំនួន​០២, ទូ​ណឺ​វីស​ចំនួន​០១ និង​ដែក​ឆ្កឹះ​សោរ​ចំនួន​០២, -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៥​កញ្ចប់​តូច (​សង្ស័យ​ជា​សារធាតុ​ញៀន​) និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ​បាន​សារភាព​ឲ្យដឹង​ដូចៗ​គ្នា​ថា កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ពួក​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព លួច​តុ​ដែក និង​ដែក​ជ្រុង មួយចំនួន​ពី​ផ្ទះ​មួយ​កន្លែង ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ពិតប្រាកដ​មែន ហើយក៏​ជា​មុខសញ្ញា​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ