ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ក្រុង​បាវិត​ប្រារព្ធ​ពិធី​ខួប​លើក​ទី​១១ ទិវា​ជាតិ​ទីក្រុង​ស្អាត ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត បដិសណ្ឋារកិច្ច​ល្អ ម្ចាស់ផ្ទះ​កម្ពុជា​ផ្តល់​ភាព​កក់ក្តៅ ឆ្នាំ​២០២៣”

ក្រុង​បាវិត​ប្រារព្ធ​ពិធី​ខួប​លើក​ទី​១១ ទិវា​ជាតិ​ទីក្រុង​ស្អាត ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត បដិសណ្ឋារកិច្ច​ល្អ ម្ចាស់ផ្ទះ​កម្ពុជា​ផ្តល់​ភាព​កក់ក្តៅ ឆ្នាំ​២០២៣”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​): នៅ​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម សេង សីលា អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត លោក វ៉ាន់ សារ៉ាត់ ប្រធាន​មន្ទីរ​ទេសចរណ៍​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ខួប​លើក​ទី​១១ ទិវា​ជាតិ​ទីក្រុង​ស្អាត ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត បដិសណ្ឋារកិច្ច​ល្អ ម្ចាស់ផ្ទះ​កម្ពុជា​ផ្តល់​ភាព​កក់ក្តៅ ឆ្នាំ​២០២៣” នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស​បាវិត ស្ថិតក្នុង​សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​ពិធី​នេះ​ក៏​មាន​ការ​អញ្ជើ​ចូលរួម​ពី​សំណាក់ អស់លោក លោកស្រី ថ្នាក់ដឹកនាំ​ខេត្ត និង​លោក លោកស្រី អភិបាលរងក្រុង លោក លោកស្រី សមាជិក ក្រុមប្រឹក្សា​ក្រុង លោក លោកស្រី ប្រធាន អនុប្រធាន និង​មន្ត្រី ការិយាល័យ​ចំណុះ​សាលាក្រុង កងកម្លាំង​សមត្ថកិច្ច ទាំងបី ក្រុមប្រឹក្សា​សង្កាត់ មេភូមិ អនុ​ភូមិ ជំនួយការ​ភូមិ បងប្អូន​ប្រជាពលរដ្ឋ ក្រុមហ៊ុន​ទឹកស្អាត ក្រុមហ៊ុន​ប្រមូល​សម្រាប​ហាយ​ប្រ៊ី​ដ​ហ្គា​ប៊ែ​ដ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ​ប្រហែល ៦០០​នាក់​។​

​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត បាន​អាន​សា​លិខិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឧកាស​ខួប​លើក​ទី​១១ ទិវា​ជាតិ​ទីក្រុង​ស្អាត ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត បដិសណ្ឋារកិច្ច​ល្អ ម្ចាស់ផ្ទះ​កម្ពុជា​ផ្តល់​ភាព​កក់ក្តៅ ឆ្នាំ​២០២៣” និង​ពិធី​ប្រកាស​ជ័យលាភី​ទីក្រុង​ស្អាត លើក​ទី​៣ ។​

​ឯកឧត្តម សេង សីលា អភិបាលរង​ខេត្ត បាន​ប្រសាសន៍ថា​៖ បច្ចុប្បន្ន​កម្ពុជា​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ សណ្តាប់ធ្នាប់​សាធារណៈ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ និង​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ហើយ​នៅ​ក្រុង​បាវិត របស់​ក៏​មាន​ការ អភិវឌ្ឍន៍​រីកចំរើន​ផងដែរ​ក្នុង​នោះ​មាន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​។​

​ឯកឧត្តម​បាន​បន្តទៀតថា​៖ ក្រុង​បាវិត​យើង​ទទួល​ជ័យលាភី​ផ្ការំដួល​១​ទង ផងដែរ ដូច្នេះ​ហើយ​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស កម្មករ​កម្ម​ការ​នី​ត្រូវ​ចូលរួម​ក្នុងការ​ទុកដាក់​សំរាម​កាកសំណល់​អោយបាន​ត្រឹមត្រូវ កុំ​ចោល​ពាស់​វាល​ពាស់​កាល នាំអោយ​បាត់បង់​សោភ័ណ្ឌភាព​ទីក្រុង​។ ចំពោះ​បងប្អូន​ដែរ​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ហើយ​យក​សំរាម​ទៅ​ចោល​តាម​ទីសាធារណៈ​នោះ និង​ត្រូវ​ផាកពិន័យ​តាម​ច្បាប់​៕

Filed in: ព័ត៌មានជាតិ