ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​ទិសដៅ​ការងារ​ខែមីនា ឆ្នាំ​២០២៣

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​ទិសដៅ​ការងារ​ខែមីនា ឆ្នាំ​២០២៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃ​សុក្រ​៥​កើត ខែ​ផល្គុន ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​ទិសដៅ​ការងារ​ខែមីនា ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​។

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន​ឯកឧត្ដម លោកជំទាវ អភិបាលរង​ខេត្ត ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វា​អន្តរជាតិ​បាវិត លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង​/​ស្រុក​ទាំង​៨ លោក លោកស្រី នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត ។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ និង​អរគុណ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំងបី អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ខិតខំ​ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​បាន​ល្អប្រសើ និង​ត្រូវ​បន្ត​រៀបចំ​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ការ​ពិ​ព័ណ៌​ភូមិ​មួយ​ផលិតផល​មួយ និង​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង​ឆ្នាំ​២០២៣​ខាងមុខនេះ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​ដាក់​ចេញ​នៅ​ទិសដៅ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖
១- រដ្ឋបាល​សាលាខេត្ត​ត្រូវ​រៀបចំ​កម្មវិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២​របស់​រដ្ឋបាល​ខេត្ត​។​
២-​អាជ្ញាធរ ក្រុង​-​ស្រុក ត្រូវ​ពង្រឹង​ការ​ការនុវត្ត​ការគ្រប់គ្រ​ង​របស់​រដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព​។
៣.​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឱ្យ​បានល្អ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​
៤.​អាជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​ជម្រុញ​ការផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គីភ័យ​។​
៥.​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ពង្រឹង​ការទប់ស្កាត់​ការជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​។​
៦.​បន្ត​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ជា​ពិសេស​ជំរុញ​ការ​ពាក់មួក​សុវត្ថិភាព និង​ត្រួតពិនិត្យ​ជាប្រចាំ​រថយន្ត​ដឹក​កម្មករ ដើម្បី​បង្ការ​គ្រោះថ្នាក់​។​
៧.​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​ពិនិត្យ និង​ខិតខំ​ដោះស្រាយ​បញ្ហា​ទំនាស់​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​អស់ពី​លទ្ធភាព​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​។​
៨.​ត្រូវ​បន្ត​ជំរុញ​ប្រជាពលរដ្ឋ និង​កម្មករ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ឲ្យទៅ​ទទួល​ការចាក់​វ៉ាក់សាំ​ង ឲ្យបាន​គ្រប់ៗ គ្នា ជាពិសេស​ដូសទី​៣ ដូសទី​៤ ដូសទី​៥ និង​ដូសទី​៦​។​

Filed in: ព័ត៌មានជាតិ