ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​រដ្ឋលេខាធិកា​រ​ក្រសួង​ការបរទេស​ជប៉ុន និង​តារា​ចម្រៀង​ជប៉ុន ជួប​សម្តែង​ការគួរសម​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​រដ្ឋលេខាធិកា​រ​ក្រសួង​ការបរទេស​ជប៉ុន និង​តារា​ចម្រៀង​ជប៉ុន ជួប​សម្តែង​ការគួរសម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ឯកឧត្តម តា​កេ ហ្ស៊ឺ​ន​សឹ​កិ (TAKEI Shunsuke) រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ជប៉ុន និង​លោកស្រី មិណា​មិ​ណុ យ៉ូ​កុ (Minamino Yoko) តារាចម្រៀង​របស់​ជប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​លើ​ការងារ​មួយចំនួន​។

​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេជោ បានឱ្យដឹងថា ឯកឧត្តម TAKEI Shunsuke បាន​សម្ដែង​ក្ដី​រីករាយ​ជា​មួយ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ជប៉ុន ដែល​ត្រូវបាន​លើកកម្ពស់​ពី​ដៃគូ​យុទ្ធសាស្ត្រ ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក៏ដូចជា​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​វិស័យ​កងទ័ព វិស័យ​ដោះមីន វិស័យ​ដទៃ​ជាច្រើន​ទៀត ។​

​ឯកឧត្តម​បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោថា ឯកឧត្តម នឹង​បន្ត​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ហើយ​នៅ​ថ្ងៃ​ខាង​មុខ​នេះ ជប៉ុន នឹង​បញ្ជូន​អាជ្ញាកណ្ដាល​ចំនួន ៤០​នាក់ ដើម្បី​ជួយ​ដល់​កម្ពុជា ក្នុង​ការរៀបចំ​កីឡា​ស៊ី​ហ្គេម​។

​ដោយឡែក លោកស្រី មីណា​មី​ណុ បាន​គោរព​ជម្រាបជូន​សម្ដេច​តេជោ អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ​១៩៨៩ និង​ឆ្នាំ​២០១៣ ដែល​សន្តាន​ដោយ​ចិត្ត​ដ៏​ប្រពៃ​របស់​ប្រជាជន​កម្ពុជា​នៅពេលនោះ ទទួល​ស្វាគមន៍​លោកស្រី​យ៉ាង​កក់​ក្ដី​ជាទីបំផុត ដែល​ធ្វើឲ្យ​បេះដូង​របស់​លោកស្រី ដក់​ជាប់​នៅ​កម្ពុជា ហើយ​បាន​និពន្ធ និង​ច្រៀង​បទ «​ឥន្ធធនូ​សម្រាប់​ថ្ងៃស្អែក​» ជាការ​អធិប្បាយ​អំពី​អតីតកាល​កម្ពុជា ដែល​លោកស្រី​បាន​ឃើញ​ដោយ​ផ្ទាល់​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី មីណា​មី​ណូ បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោថា លោកស្រី នឹង​ទៅ​ជួប​កុមា​រ៉ា កុមារី​កំព្រា ដែល​លោកស្រី​ធ្លាប់​បាន​ជួប​កាលពី​ឆ្នាំ​១៩៨៩ ហើយ​ក្នុង​នាម​ជា​អគ្គរដ្ឋទូត​សុ​ឆន្ទៈ​សម្រាប់​ខួប ៧០​ឆ្នាំ នៃ​មិត្តភាព​រវាង​កម្ពុជា និង ជប៉ុន លោកស្រី នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ខ្លាំងឡើង​ថែម​ទៀត ។​

​សូម​ជំរាប​ជូន​ថា លោកស្រី មីណា​មី​ណូ ជា​តារា​សម្ដែង និង​ជា​តារាចម្រៀង​ដ៏​ល្បីល្បាញ​ម្នាក់​របស់​ប្រទេស​ជប៉ុន តាំងពី​ឆ្នាំ​១៩៨៥ រហូតមកដល់​បច្ចុប្បន្ន​។ ចំពោះ​អត្ថបទ​បទ​ចំរៀង «​ឥន្ធធនូ​សម្រាប់​ថ្ងៃស្អែក​» បាន​រំលេច​នូវ​ពាក្យ «​គី​ហ្សូ​ណា និង​ត្សឹ​បា​សា​» ដែល​ជា​ឈ្មោះ​ស្ពាន​សាងសង់​ដោយ​ការគាំទ្រ​របស់​ជប៉ុន និង​មានន័យថា «​ចំណងមិត្តភាព និង​ស្លាប​» ដើម្បី​ជា​កាដូ​ចំពោះ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ក្នុង​ឱកាស​ខួប​លើក​ទី ៧០​នេះ​។ ភាគី​ជប៉ុន បាន​ផ្ដល់​សិទ្ធិ​ជូន​ភាគី​កម្ពុជា ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​បទ​ចំរៀង «​ឥន្ទធនូ​សម្រាប់​ថ្ងៃស្អែក​» នេះ នៅ​កម្ពុជា បន្ទាប់ពី​ពិធី​ប្រគល់​-​ទទួល​បទ​ចំរៀង​នេះ កាល​ថ្ងៃទី​៣០ ឧសភា ឆ្នាំ​២០២២ ដែល​មាន​ចំនួន​អ្នក​ចូល​ទស្សនា​ប្រមាណ​ជាង ៣០​ម៉ឺន​ដង ក្នុង​ហ្វេ​សបុ​ក​របស់​សម្តេច​តេជោ និង​ស្ថានទូត​ជប៉ុន ។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​សំដែង​នូវ​ក្ដី​រីករាយ​ជា​មួយ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ហើយ​បាន​ថ្លែងអំណរគុណ​ដល់​ជប៉ុន ដែល​បាន​លើកទឹកចិត្ត​ឲ្យ​អ្នកវិនិយោគ មក​វិនិយោគ​នៅ​កម្ពុជា ក៏​ដូចជា​ការបញ្ជូន​អាជ្ញាកណ្ដាល មក​ពិនិត្យ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​ជំនួយ​ដទៃទៀត ។​

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកស្រី មីណា​មី​ណូ ដែល​បាន​និពន្ធ និង​សំដែង​នូវ​បទ​ចម្រៀង «​ឥន្ធនូ​សម្រាប់​ថ្ងៃស្អែក​» ដែល​ឆ្លុះបញ្ចាំង​អំពី​តថភាព​របស់​កម្ពុជា ពី​អតីតកាល ។​

​សូមជម្រាបថា យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បានឱ្យដឹងថា ឯកឧត្ដម តា​កេ ហ្ស៊ឺ​ន​សឹ​កិ (TAKEI Shunsuke) រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស​ជប៉ុន អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​នឹង​មាន​ការចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែល​មាន​ទឹកប្រាក់​ចំនួន ៣.៩៨៦​លាន​យ៉េន (​ប្រមាណ ៣០,៦​លាន​ដុល្លារ​អាមេរិក​) ដើម្បី​អនុវត្ត «​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្ត​ស្វាយរៀង​» នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីស្ដីការក្រសួង ជាមួយ​ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ។ លិខិត​ប្ដូរ​សារ​ខាងលើ គឺជា​ការធ្វើ​វិសោធនកម្ម​ទៅ​លើ​ចំនួន​ទឹកប្រាក់ ដែល​បាន​ចែង​នៅក្នុង​លិខិត​ប្ដូរ​សារ ដែល​បាន​ចុះហត្ថលេខា​រួច នៅ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២២៕

Filed in: ព័ត៌មានជាតិ