ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

កម្លាំង​ជំនាញ​សមត្ថកិច្ច ចុះ​បង្ក្រាប​ក្រុម​ញៀន​ល្បែងស៊ីសង​ខុសច្បាប់ និង​ឃាត់ខ្លួន​១៧​នាក់ ក្នុង​ចម្កា​កៅស៊ូ នៅ​ស្រុក​ស្ទឹងត្រង់​

កម្លាំង​ជំនាញ​សមត្ថកិច្ច ចុះ​បង្ក្រាប​ក្រុម​ញៀន​ល្បែងស៊ីសង​ខុសច្បាប់ និង​ឃាត់ខ្លួន​១៧​នាក់ ក្នុង​ចម្កា​កៅស៊ូ នៅ​ស្រុក​ស្ទឹងត្រង់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ៖​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​មុឺងម៉ាត់​របស់ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភ​: ឆ្នាំ​២០២៣ វេលា​ម៉ោង​១៣.៣០​នាទី បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​ចាត់តាំង​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ និង​អាជ្ញាធរ​មូលដ្ឋាន ចុះបង្ក្រាប​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់ និង​អាប៉ោង​ភ្នាល់​ដាក់​ប្រាក់​) នៅ​ចំណុច​ក្នុង​ចំការកៅស៊ូ ស្ថិតក្នុង​ភូមិ​អូរ​ស្ងួត ឃុំ​អូរ​ម្លូរ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ។​

​ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​មុខសញ្ញា​ចំនួន ១៧​នាក់ និង​ដកហូត​វត្ថុតាង​មួយ​ចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​១៧​នាក់ រួម​នឹង​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​៕​សហការី​

Filed in: ព័ត៌មានជាតិ