ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិ​ត ទីណា អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម អភិបាលរង​ខេត្ត​ហាយ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិ​ត ទីណា អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម អភិបាលរង​ខេត្ត​ហាយ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖​នា​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម SHEN Danyang អភិបាលរង​ខេត្ត​ហាយ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​គោលបំណង​នៃ​ជំនួប គឺ​ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការជំរុញ​ការនាំ​ចេញ​កសិផល ដូចជា​៖ ផ្លែ​ដូង ផ្លែ​ចេក​ស្រស់ ម្សៅដំឡូង​មី កៅស៊ូ និង​ម្រេច ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ជា​ពិសេស​ខេត្ត​ហាយ​ណាន​។​

​ក្នុង​ជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​កសិកម្ម រវាង​ខេត្ត​ហាយ​ណាន និង​ក្រសួង​កសិកម្ម​កម្ពុជា​នា​ពេលកន្លងមក​។ តាមរយៈ​ជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី​រំពឹងថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​បន្តដំណើរ​ទៅ​មុខ​យ៉ាង​រលូន ហើយ​ឈាន​ទៅ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ចិន នៅក្នុង​វិស័យ​កសិកម្ម​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ជំរុញ​ដល់​គណៈប្រតិភូ​នៃ​ខេត្ត​ហាយ​ណាន សិក្សា​អំពី​កសិផល​ដែល​ខ្លួន​ត្រូវការ ហើយ​ក្រសួង​កសិកម្ម​កម្ពុជា និង​រូប​ឯកឧត្តម​ផ្ទាល់ នឹង​ជួយ​សហការ​ធ្វើយ៉ាងណា​ផលិត​កសិផល​ទាំងនោះ ស្របទៅតាម​ស្តង់ដារ​កំណត់ សម្រាប់​បម្រើ​ដល់​ការនាំចេញ​។​

​បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី ផែនការ​ជំនួញ (Business Plan) ជាក់លាក់ និង​ទីផ្សារ​ពិតប្រាកដ គឺជា​គន្លឹះ​ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​កសិកម្ម​រវាង​កម្ពុជា​និង​ចិន​។ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​សង្កត់ធ្ងន់ថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការជួយ​ទាំង​បច្ចេកទេស និង​នីតិវិធី​ផ្សេងៗ ដើម្បី​សម្រួល​ដល់​ដំណើរការ​របស់​គម្រោង ដើម្បី​ឱ្យ​កើត​ចេញ​ជា​រូបរាង​ឡើង និង​ទទួលបាន​ផលចំណេញ​សម្រាប់​គ្រប់​ភាគី​ទាំងអស់​៕

 

Filed in: ព័ត៌មានជាតិ