ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង និង​ការប្រើប្រាស់​ហត្ថ​ពលកម្ម​បរទេស​ដល់​បណ្តា​ម្ចាស់​អាជីវកម្ម ក្នុង​ខេត្ត

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង និង​ការប្រើប្រាស់​ហត្ថ​ពលកម្ម​បរទេស​ដល់​បណ្តា​ម្ចាស់​អាជីវកម្ម ក្នុង​ខេត្ត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង និង​ការប្រើប្រាស់​ហត្ថ​ពលកម្ម​បរទេស ជូន​ដល់​ម្ចាស់​អាជីវកម្ម​នានា ទូទាំង​ខេត្ត​បន្ទាយមានជ័យ​។​

​កិច្ចប្រជុំ​នេះ​បានធ្វ​ឡើង​ក្រោម​អធិបតីភាព​លោក យឹម សំណាង អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​, លោក នួន ស៊ីណា ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​ប្រជា​ជីវៈ​ខេត្ត​, លោក​ឧត្តមសេនីយ៍ត្រី អេង លី​ហួរ ស្នងការរង​ផែន​ទៅ​ប្រវេសន៍ តំណាង​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ការចូលរួម​ពី​សំណាក់​កម្លាំង​នគរបាល​ទាំង ៩​ស្រុក​/​ក្រុង ព្រម​ទាំង​ម្ចាស់​អាជីវករ ពាណិជ្ជករ ម្ចាស់​អាជីវកម្ម​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់​ជួល ភោជនីយដ្ឋាន ក្រុមហ៊ុន សហគ្រាស​ផ្សេងៗ​ជាច្រើនរូប​។​

​លោក​ឧត្តមសេនីយ៍ត្រី អេង លី​ហួរ បាន​ចាត់ទុក​ថា​ការផ្សព្វផ្សាយ​នេះ គឺជា​ការពង្រឹង និង​លើកកម្ពស់​ការទទួលខុសត្រូវ ក្នុង​ការបំពេញ​ការងា​រ​រួមគ្នា​របស់​ក្រសួង​ស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ​ក្នុង​ការគ្រប់គ្រង​ហត្ថ​ពលកម្ម​បរទេស​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​ទាំង​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត​បរទេស និង​និយោជក​នៃ​រោងចក្រ សហគ្រាស ក្រុមហ៊ុន​និង​មូលដ្ឋាន​អាជីវកម្ម​នានា​ក្នុងប្រទេស​កម្ពុជា​។​

​លោក ហុង ប្រកប បាន​ថ្លែង​ផ្សព្វផ្សាយ​នេះ​ជាគោលការណ៍ ការគ្រប់គ្រង​ហត្ថ​ពលកម្ម​បរទេស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ធ្វើឡើង​ទៅ​តាម​ប្រព័ន្ធ និង​នីតិវិធី​ដែល​បាន​កំណត់​ក្នុង​ច្បាប់ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ និង​បាន​ណែនាំ​ពី ឯកសារ​គតិយុត្ត ការផាកពិន័យ​ក្នុងករណី​ប្រើប្រាស់​ហត្ថ​ពលកម្ម​បរទេស​ខុសច្បាប់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ