ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ប្រចាំ​សប្តាហ៍ និង​ទិសដៅ​បន្ត​នៅ​ស្រុក​ថ្មពួក​

លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ប្រចាំ​សប្តាហ៍ និង​ទិសដៅ​បន្ត​នៅ​ស្រុក​ថ្មពួក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ប្រចាំ​សប្តាហ៍ និង​ទិសដៅ​បន្ត ក្រោម​វត្តមាន លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤​។​

​លោក​មេបញ្ជាការ បាន​ធ្វើ​ការកោតសរសើ​រ​ដល់​គ្រប់​បណ្តា​អង្គភាព​ខិតខំ​យកចិត្តទុកដាក់​អនុវត្តតាម​ផែនការ​ដែល​ថ្នាក់លើ​ប្រគល់ជូន នូវ​តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ តាម​ផែនការ ការងារ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ​។

​ជា​ចុងក្រោយ លោក​មេបញ្ជាការ បាន​សង្កត់ធ្ងន់ថា គ្រប់​កងឯកភាព ត្រូវ​បន្ត​យកចិត្តទុកដាក់​ការងារ​ស្នូល និង​ជំនាញ ពិសេស​ការងារ​ហ្វឹកហ្វឺន ត្រូវ​ត្រួតពិនិត្យ និង​ត្រៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបាន​តាម​ផែនការ ដើម្បី​ធានា​ចេញ​ប្រតិបត្តិការ បំពេញ​បេសកកម្ម​តាម​បទ​បញ្ជា​ថ្នាក់លើ ឲ្យបាន​ទាន់​ពេលវេលា និង​ទទួល​ជោគជ័យ ត្រៀម​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​បាតុភូត​ធម្មជាតិ​ផ្សេងៗ​៕

Filed in: ព័ត៌មានជាតិ