ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​តំណាង​លោក ខៀវ កាញារីទ្ធ ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន

​តំណាង​លោក ខៀវ កាញារីទ្ធ ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​)៖ លោក​បណ្ឌិត សុខ ចាន់​ភក្តី អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​កោះសូទិន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន តំណាង​លោក ខៀវ កាញារីទ្ធ ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​មហាសន្និបាត​វិសាមញ្ញ​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​។​

ក្នុងឱកាស​នោះ លោក​បណ្ឌិត សុខ ចាន់​ភក្ដី បាន​គូសបញ្ជាក់​នូវ​អ្វី​ដែល​ជា​លទ្ធផល​សំខាន់ៗ នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដោយ​សង្ខេប​ហើយ​នោះ ជូន​សមាជិក សមាជិកា​ទាំងអស់​ដែល​បាន​ចូលរួម​។ លោក​ក៏​បាន​អះអាងថា «​ដើម្បី​សន្តិភាព​ដែល​រកបាន​ដោយ​លំបាក​មួយ​នេះ ខ្ញុំ​បាន​ចុះ​មូលដ្ឋាន​ប្រមាណ​ជាង​១៥​ឆ្នាំ​មក​ទល់​ពេល​នេះ ហើយ​មាន​តែ​គណបក្ស​ប្រជាជន​តែមួយគត់​ដែល​ជា​ស្នូល​នៃ​សន្តិភាព​»​។​
​បន្ទាប់មក​លោក​បណ្ឌិត សុខ ចាន់​ភក្ដី និង​ក្រុម​ការងារ​បាន​ជួប​សំណេះសំណាល និង​គល់​ថវិកា​មួយចំនួន​ដល់​សមាជិក និង​ក្រុម​កីឡាបាល់ទាត់​យុវជន​ឃុំ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ