ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្ពោធ​ឆ្លង​សាលប្រជុំ​សាលា​គុណ​ខេត្ត​ព្រះសីហនុ​និង​ពិធី​ផ្សព្វផ្សាយ​សង្ឃប្រកាស​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​ពោធិ៍​ពេជ្រ​គី​រី​ស្ថិតក្នុង​ឃុំ​អូរ ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​

សម្ពោធ​ឆ្លង​សាលប្រជុំ​សាលា​គុណ​ខេត្ត​ព្រះសីហនុ​និង​ពិធី​ផ្សព្វផ្សាយ​សង្ឃប្រកាស​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​ពោធិ៍​ពេជ្រ​គី​រី​ស្ថិតក្នុង​ឃុំ​អូរ ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម វង្ស ផា​ណាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឆ្លង សាលប្រជុំ​សាលា​គុណ​ខេត្ត​ព្រះសីហនុ និង​ពិធី​ផ្សព្វផ្សាយ​សង្ឃប្រកាស​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​លើក​ទី​៣០ ឆ្នាំ​២០២២ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​ពោធិ៍​ពេជ្រ​គី​រី ស្ថិតក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ នាថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ។​

នា​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍ថា​សមិទ្ធផល​នានា​ក្នុង​វត្ត​ពោធិ៍​ពេជ្រ​គី​រី​កើតឡើង​ពី​ការចូលរួម​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ដោយ​សទ្ធា​ជ្រះថ្លា​ពី​សប្បុរសជន និង​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល់​សម្រាប់​តម្កល់​ទុកជា​សម្បត្តិ​គរុភណ្ឌ​ក្នុងការ​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ក្នុងការ​គោរព​ប្រតិបត្តិ​តាម​ជំនឿ​បែប​ព្រះពុទ្ធសាសនា​ត​រៀង​ទៅ​។ អត្ថន័យ​នៃ​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស ជា​វេទិកា​ជួបជុំ​ដ៏​មាន​សារសំខាន់​មួយ​ដើម្បី​ផ្តល់​នូវ​កាលានុវត្តភាព​ក្នុង​ការពិគ្រោះ ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​បច្ចុប្បន្ន ដែល​ជា​កត្តា​ចាំបាច់​សម្រាប់​អនុវត្ត​នា​ឆ្នាំ​បន្តបន្ទាប់​។ ជា​ពិសេស​បាន​ផ្ដល់​ជា​ឱកាស​សម្រាប់​ជជែក​ពិភាក្សា​ស្វែងរក​នូវ​ចំណុចខ្លាំង និង​ចំណុចខ្សោយ ដើម្បី​ជៀសវាង​នូវ​ចំណុច​អសកម្ម​មួយចំនួន និង​បង្កើត​នូវ​វឌ្ឍនភាព​ក្នុង​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​។​

ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្តល់​តម្លៃ​ខ្ពស់​លើ​ការអភិវឌ្ឍ​វិស័យ​សាសនា​ដែល​ក្នុងនោះ​មាន ការគោរព​សេរីភាព​ខាង​ជំនឿ និង​សាសនា ការលើកស្ទួយ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ និង​គាំទ្រ​ការគោរព​ប្រតិបត្តិ​សាសនា​ដទៃទៀត ដើម្បី​សាមគ្គីភាព និង​សុខដុមរមនា​នៃ​សង្គមជាតិ​។ រដ្ឋបាលខេត្ត សូម​បន្ត​លើកទឹកចិត្ត​ធ្វើឱ្យ​វត្ត​អារាម និង​វិហារ​សាសនា​ផ្សេងៗ​ទៀត ជា​មជ្ឈមណ្ឌល​អប់រំ ប្រជាពលរដ្ឋ​ទូទៅ​ឱ្យមាន​ស្មារតី និង​ទឹកចិត្ត​ប្រកបដោយ​ធម៌ មិន​ប្រកាន់​អំពើហិង្សា មិន​រើសអើង​ពណ៌​សម្បុរ មាន​ស្មារតី​សាមគ្គី រាប់អាន​គ្នា​យ៉ាង​ទូលំទូលាយ​ក្នុងសង្គម មាន​សកម្មភាព​យ៉ាង​សកម្ម​ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​សង្គម​ជាតិ​លើ​គ្រប់​វិស័យ​។​

ឯកឧត្តម​បាន​បញ្ជាក់បន្ថែម​ថា​ឈរ​លើ​មូលដ្ឋាន​នៃ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ក្រោម​ការដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​មាន​ចក្ខុវិស័យ​វែង ឆ្ងាយ​គ្រប់​ជ្រុងជ្រោយ បាន​ធ្វើឱ្យ​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក បន្ត​រិត​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ជិត​ស្និទ្ធ​ថែម ទៀត​ជាមួយ​កម្ពុជា​យើង ជាក់ស្ដែង​នៅក្នុង​ឆ្នាំ​២០២២​នេះ គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​បណ្តា​ប្រទេស​ជាច្រើន បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​បន្តបន្ទាប់​។​

ទន្ទឹម​នឹង​ការរីកចម្រើន​ទាំងនេះ យើង​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​បង្កឡើង​ដោយសារ​បច្ចេកវិទ្យា​ទំនើប និង​តាម​បណ្តាញ​សង្គម​ជាដើម​។ វិស័យ​ព្រះពុទ្ធសាសនា ចាំបាច់​ត្រូវ​ធ្វើ​ការស្វែងយល់​ឱ្យ​ច្បាស់​ហើយ​ចេះ​ប្រើប្រាស់​ឱ្យ​ស្រប​តាម​បរិការណ៍ នៃ​ការរីកចម្រើន​របស់​ប​ច្ចេក​វិទ្យា​ដ៏​ទំនើប​នេះ ដោយ​បន្ត​ទាញយក​ប្រយោជន៍​ពី​បច្ចេកវិទ្យា តាមរយៈ​ការធ្វើសកម្មភាព​ផ្សព្វផ្សាយ​នូវ​ទ្រឹស្តី និង​អប់រំ ពុទ្ធសាសនិកជន​ឱ្យ​ប្រតិបត្តិ​តាម​គន្លង​នៃ​សាសនា និង​ឱ្យ​ចេះ​រួមរស់​ជាមួយគ្នា​ក្នុង​ភាពសុខដុមរមនា​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​អា​ជា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​។​

ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ដល់​ព្រះសង្ឃ​ក្នុង​ពេល​សំដែង​ធម្មទេសនា​ដល់​សូម​បញ្ជ្រាប​ការអប់រំ​ការគោរព​ច្បាប់​ចរាច​រណ៍ ការបង្ការ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន ជូន​ដល់ ពុទ្ធសាសនិកជន និង​យុវជន​យើង ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់ និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត​របស់​យើង​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​អភិបាលខេត្ត បាន​នាំយក​បច្ច័យ និង​អំណោយ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគេន និង​ជូន​ដល់​វត្ត ពោធិ​ពេជ្រ​គី​រី បច្ច័យ ១០,០០០,០០០​រៀល ព្រះសង្ឃ ១៣៣​អង្គ ក្នុង​១​អង្គ បច្ច័យ ១០០,០០០​រៀល យាយជី​តាជី ៣០​នាក់ ក្នុង​១​ម្នាក់ ក្រណាត់​១​ដុំ និង​ថវិកា ២០,០០០​រៀល ជូន​សាលាស្រុក​ព្រៃនប់ ថវិកា ១,០០០,០០០​រៀល មណ្ឌល សុខភាព​អូរ​ឧកញ៉ា​ហេង ថវិកា ៥០០,០០០​រៀល និង​រៀបចំ​ចង្ហាន់​ថ្ងៃត្រង់​ប្រគេន​ព្រះសង្ឃ និង​អាហារ​ថ្ងៃត្រង់​ជូន​គណៈកម្មាការ​អាចារ្យ​វត្ត សីលវ័​ន្ត សីលវតី ចំនួន ២៤៩ អង្គ​/​នាក់​។​

   

Filed in: ព័ត៌មានជាតិ