ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រកាស​ថ្កោលទោស​ដាច់អហង្ការ ចំពោះ​ជន​ក្បត់ជាតិ​៣​ជំនាន់ សម រង្ស៉ី ដែល​ប្រមាថ​ម្តង​ហើយ​ម្តងទៀត ដល់​អង្គ​ព្រះមហាក្សត្រ

​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រកាស​ថ្កោលទោស​ដាច់អហង្ការ ចំពោះ​ជន​ក្បត់ជាតិ​៣​ជំនាន់ សម រង្ស៉ី ដែល​ប្រមាថ​ម្តង​ហើយ​ម្តងទៀត ដល់​អង្គ​ព្រះមហាក្សត្រ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​លោកស្រី ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ បានប្រកាស​ថ្កោលទោស យ៉ាង​ដាច់អហង្ការ​ចំពោះ​បុគ្គល​ឈ្មោះ សម រង្ស៉ី ដែល​បាន​បន្ត​ធ្វើ​ការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ម្តង​ហើយ​ម្តង​ទៀត​ចំពោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​ខ្មែរ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ថ្កោលទោស​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​គូសបញ្ជាក់ថា ព្រះមហាក្សត្រ​ខ្មែរ ទ្រង់​ជា​ព្រះ​និមិត្តរូប​នៃ​ឯកភាព​ជាតិ​និង​និរន្តរភាព​ជាតិ និង​ទ្រង់​តែងតែ គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន ត្រឹមត្រង់​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ទាំងឡាយ​នៃ​ព្រះរាជាណាចក្រ ហើយ ព្រះអង្គ​តែង​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រជាជាតិ​និង​ប្រជារាស្ត្រ​ខ្មែរ​។​

​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បញ្ជាក់​សាជាថ្មី​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​យ៉ាងច្បាស់​ថា អង្គ​ព្រះមហាក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​។​

​ការ​ថ្កោលទោស​នេះ បាន​ធ្វើឡើង បន្ទាប់​ពី​ទណ្ឌិត​ក្បត់ជាតិ​៣​ជំនាន់ សម រង្ស៉ី បាន​ចេញ​សារ​ថ្មី​មួយទៀត ពាក់ព័ន្ធ​ព្រះរាជ​អំពាវនាវ​របស់​ព្រះមហាក្សត្រ ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​។ សារ​របស់​ទណ្ឌិត សម រង្ស៉ី មាន​ចរិត​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តា​របស់​ព្រះមហាក្សត្រ​៕

Filed in: ព័ត៌មានជាតិ