ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោករ​ស់ ផា​រិទ្ធ ណែនាំ​ឲ្យ​អាជ្ញាធរ​ស្រុក​រំដួល​ត្រូវ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឲ្យបាន​ដូច​ភ្លៀងរលឹម​

លោករ​ស់ ផា​រិទ្ធ ណែនាំ​ឲ្យ​អាជ្ញាធរ​ស្រុក​រំដួល​ត្រូវ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឲ្យបាន​ដូច​ភ្លៀងរលឹម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង​៖ លោករ​ស់ ផា​រិទ្ធ អភិបាលរង​ខេត្ត​ស្វាយរៀង​និង​ក្នុងនាម​ក្រុមការងារ​ជំរុញ​ការអនុវត្ត​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​ស្រុក​រំដួល​បាន​ថ្លែង​ណែនាំ​ដល់​អាជ្ញាធរ កងកម្លាំង​ទាំង​បី ត្រូវ​បន្ត​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឲ្យបាន​ដូច​ភ្លៀងរលឹម ដើម្បី​ធានា​ឱ្យបាន​នូវ​ភូមិ ឃុំ មាន​សុវត្ថិភាព គ្មាន​ល្បែងស៊ីសង​ខុសច្បាប់​កើតមានឡើង​នៅតាម​មូលដ្ឋាន​ភូមិ ឃុំ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រំដួល ស្របតាម​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ដែល​មាន​លក្ខណៈសម្បត្តិ​ទាំង​៧​យ៉ាង ហើយ​ការងារ​នេះ ត្រូវធ្វើ​សកម្មភាព​ជាប់​ជា​ប្រចាំ​ផង​ដែរ​។​

​ការ​ថ្លែង​បែប​នេះ​របស់ លោករ​ស់​ផារិ​ទ្ធបាន​ធ្វើឡើង​ខណៈ​ដែល​លោកបា​ន​ដឹកនាំ​កិច្ចប្រជុំ​ជំរុញ និង​ពង្រឹង​ការ​បង្រា្ក​ប​ល្បែងស៊ីសង​ខុសច្បាប់ នៅ​សាលប្រជុំ​សាលា​ស្រុក​រំដួល​នា​ព្រឹក​ថ្ងៃ​ទី​២១​ខែ​កុម្ភះ​ឆ្នាំ​២០២៣ ដែល​មាន​ការចូលរួម​ពី​លោក​ហែម​ស៊ីណា អភិបាល​ស្រុក​រំដួល កងកម្លាំង​ទាំង​បី​ប្រភេទ​និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។

​លោក​អភិបាលរង​ខេត្ត​ស្វាយរៀង បាន​បាន​បន្តថា ដើម្បី​អនុវត្ត​ការបង្ក្រាប​ល្បែងស៊ីសង​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវមាន​កិច្ចសហការ​ល្អ​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ពិសេស​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក ដោយ​មាន​កងកម្លាំង​ទាំង​បី​ជា​សេនាធិការ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​នា​ពេល​កន្លង ត្រូវ​ធ្វើ​ការងារ​នេះ​ឱ្យខាងតែបាន និង​មាន​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ