ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​ថ្កោលទោស​ជន​ក្បត់ជាតិ​៣​ជំនាន់ សម រង្ស៉ី ដែល​ប្រមាថ​ម្តង​ហើយ​ម្តងទៀត ដល់​អង្គ​ព្រះមហាក្សត្រ​

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​ថ្កោលទោស​ជន​ក្បត់ជាតិ​៣​ជំនាន់ សម រង្ស៉ី ដែល​ប្រមាថ​ម្តង​ហើយ​ម្តងទៀត ដល់​អង្គ​ព្រះមហាក្សត្រ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​កម្លាំង​អាវុធហត្ថ​ទាំងអស់ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ ជន​ក្បត់ជាតិ​៣​ជំនាន់ សម រង្ស៉ី ដែល​បាន​ប្រមាថ​ជាថ្មី​ដល់ អង្គ​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស​។​

​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​របស់ ទណ្ឌិត​ក្បត់ជាតិ​៣​ជំនាន់​នេះ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដោយ​ចោទប្រកាន់​យ៉ាង​គឃ្លើន​លើ ព្រះ​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង គឺជា​អំពើ​ល្មើស​ច្បាប់​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​មិន​អាច​លើកលែង​បាន ដោយ​មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចែង​ថា «​អង្គ​ព្រះមហាក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​» និង​បទល្មើស​ព្រហ្មទណ្ឌ ដែល​មានចែង និង​ផ្តន្ទាទោស តាម​បទ​ប្បញ្ញត្តិ​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យើងខ្ញុំ សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តា​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​ទណ្ឌិត​អន្ធ​ពាល សម រង្ស៉ី ដែល​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើ​អសីលធម៌ និង​បំពាន​ច្បាប់​ជា​ធរមាន យ៉ាង​គឃ្លើន​នេះ​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​ប្តេជ្ញា​គាំទ្រ និង​ដង្ហែរ​តាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​អង្គ​ព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ជាទី​គោរព​សក្ការៈ និង​ស្រឡាញ់ ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹក​ព្រះទ័យ​ស្នេហា​ជាតិ​ដ៏​ល្អ​បរិសុទ្ធ និង​ព្រះរាជតួនាទី ដ៏​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យើងខ្ញុំ​ទាំងអស់គ្នា​សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធនាការ​ដែល ប្រកាស​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្នុងការ​កម្ចាត់​ចោល​នយោបាយ​ជ្រុល និយម​របស់​ជន​ក្បត់ជាតិ​បី​ជំនាន់​ឲ្យអស់​ពី​កម្ពុជា​ដើម្បី​រក្សា សន្តិភាព ស្ថិរភាព​សង្គម និង​សេចក្តីសុខសាន្ត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​៕

Filed in: ព័ត៌មានជាតិ