ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​ដ៏​ធំ តើ​ជា​អ្នកណា អាច​បើក​សង្វៀន​ជល់​មាន់ បាន​ដោយ​រលូន និង​បើកភ្លើង​ខៀវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង យ៉ាង​គគ្រឹកគគ្រេង​សង្ស័យ​សមត្ថកិច្ច​ទទួល​សំ​ណែន ហើយ​មើល​ទៅ​បាន​ជា​សង្ងំ​ដេក​យ៉ាង​មានក្តី​សុខ​…!

ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​ដ៏​ធំ តើ​ជា​អ្នកណា អាច​បើក​សង្វៀន​ជល់​មាន់ បាន​ដោយ​រលូន និង​បើកភ្លើង​ខៀវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង យ៉ាង​គគ្រឹកគគ្រេង​សង្ស័យ​សមត្ថកិច្ច​ទទួល​សំ​ណែន ហើយ​មើល​ទៅ​បាន​ជា​សង្ងំ​ដេក​យ៉ាង​មានក្តី​សុខ​…!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ក្រុង​ប៉ោយប៉ែត​) ៖ ទីតាំង​ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង​ដ៏​ធំ​មួយ​ឬ​ពីរ​កន្លែង ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​អូរ​ឬ​ស្សី និង​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន ហៅ​ស្រះ​ទឹក សង្កាត់​ប៉ា​ឡា​ល័យ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កំពុងតែ​បើក​ឲ្យ​ប្រជាពលរដ្ឋ ខ្មែរ​ចូល​លេង សង្ស័យ​សមត្ថកិច្ច ជា​អ្នក​បើក​ភ្លើង​ខៀវ បាន​ជា​មិន​ហ៊ាន​ធ្វើ​ការចុះ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង​នេះឡើយ មហាជន​រិះគន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា ផ្ដើមចេញ​ពី​ល្បែងស៊ីសង​នោះ​ហើយ បាន​ធ្វើឲ្យ​កើតមាន​អំពើ​ចោរកម្ម​និង​អំពើ​ហិង្សា ក្នុង​គ្រួសារ ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​នា​ពេលបច្ចុប្បន្ន​នេះ​។

​ពលរដ្ឋ​បាន​លើកឡើង​ថា​កន្លែង​ល្បែងស៊ីសង​ខាងលើ កំពុងតែ​បើក​លេង​ភ្នាល់​មិន​រំខាន​ដល់​សមត្ថកិច្ច​និង​អាជ្ញាធរ​ក្នុង​ក្រុង​ប៉ោយប៉ែត​នោះឡើយ ដែល​គេ​អះអាងថា​មាន​អ្នកធំ​បាន​រត់ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​ដូច​អាជ្ញាធរ​រួចរាល់​អស់ហើយ ទើប​ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ បើក​ឲ្យ​លេង​ភ្នាល់​ដាក់​លុយ​យ៉ាង​រលូន​ដូច្នេះ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ទីតាំង​ល្បែងស៊ីសង​ជល់មាន់​ដ៏​ធំ​មួយ​ឬ​ពីរ​កន្លែង​ខាងលើនេះ បាន​បើក​លេង​ជា​យូរណាស់​មកហើយ​បើ​ទោះ​ដើម្បី​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស់​បិទ​ល្បែងស៊ីសង​ទូទាំង​ប្រទេស​ក្ដី ក៏​កន្លែង​ពីរ​នេះ​នៅ​តែ​បើក​លេង បាន​ដោយ​រលូន​មិន​មាន​ការរំខាន​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ ក្រុង​ប៉ោយប៉ែត​នោះឡើយ ។​ប្រជាពលរដ្ឋ​សំណូមពរ​ដល់ លោក​សៅ​សារឿ​ន អធិការ​ក្រុង​ប៉ោយ​ប៉ែត និង​លោក សិទ្ធិ ឡោះ​ស្នងការ​ខេត្ត​បន្ទាយមានជ័យ មេត្តា​ជួយ​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​ជល់​មាន់​នេះ​ផង​ទាន​។​
​យើងខ្ញុំ​ចុះផ្សាយ​រិះគន់​ដើម្បី​ស្ថាបនា​តែប៉ុណ្ណោះ មិន​មាន​គោលបំណង​អាក្រក់​នោះឡើយ​។​

 

Filed in: ព័ត៌មានជាតិ