ទាន់ហេតុការណ៍
ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី

ឯកឧត្ដម បោ​ន ប៊ិន អញ្ជើញ​អធិបតីភាព ប្រកាស​បញ្ចូល​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា យុវជន​គ្រប់​អាយុ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២២ ចំនួន​១៤៥៥​នាក់ ក្នុងស្រុក​ភ្នំ​ស្រុក​

ឯកឧត្ដម បោ​ន ប៊ិន អញ្ជើញ​អធិបតីភាព ប្រកាស​បញ្ចូល​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា យុវជន​គ្រប់​អាយុ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២២ ចំនួន​១៤៥៥​នាក់ ក្នុងស្រុក​ភ្នំ​ស្រុក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​កម្ភៈ ឆ្នាំ​២០២៣​នេះ ឯកឧត្ដម បោ​ន ប៊ិន សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូល​ដា្ឋន​ស្រុក​ភ្នំស្រុក អញ្ជេី​ញ​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា និង​យុវជន​គ្រប់​អាយុ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២២ ចំនួន​១៤៥៥​នាក់ ក្នុងស្រុក​ភ្នំ​ស្រុក ដោយ​មាន​ការ​អញ្ជេី​ញ​ចូលរួម អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូល​ដា្ឋន​ស្រុក​ភ្នំស្រុក ប្រធាន​-​អនុប្រធាន និង​សមាជិក​ក្រុមការងារ​គណបក្ស​ចុះ​មូល​ដា្ឋន​ឃុំទាំង​០៦ និង​ក្រុមការងារ​គណបក្ស​ចុះ​មូល​ដា្ឋន​ភូមិ​ទាំង​៥៩ យុវជន​ស្រុក​-​ឃុំ និង​ភូមិ ធ្វេី​ឡេីង​នៅ​ភោជនីយ៍ដា្ឋន រស្មី​ក្លាន់​សៀ​ប ស្ថិតក្នុង​ភូមិ​ត្រពាំងថ្ម​ត្បូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។

​នា​ឱកាស​នោះ ឯកឧត្ដម បោ​ន ប៊ិន ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញេ​ី​សាកសួ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្ដម កែ គឹមយ៉ាន ប្រធាន​ក្រុមការងា​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី ប្រធាន​គណៈកម្មកា​រគណៈ​ប្រជាជន​កម្ពុជា​ខេត្ត​បន្ទាយ​មាន ជូន​ពោះ​សមាជិក​-​សមាជិការ ដោយ​ក្តី​នឹករលឹ​កផងដែ​រ​។

​ទន្ទឹម​ជាមួយគ្នា​នោះ ឯកឧត្តម បោ​ន ប៊ិន ក៏​បាន​លេីក​ឡេ​ី​ង​ថា ៖ រយៈពេល​៤៤​ឆ្នាំ​កន្លងទៅនេះ បន្ទាប់ពី​បាន​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅ​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ​១៩៧៩ ឈរ​លើ​មូលដ្ឋាន​នេះ​បាន​បង្ហាញ​ច្បាស់​អំពី​ការផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំធេង​នៃ​កម្ពុជា ក្នុង​ដំណើរ​ឈាន​ទៅ​មុខ​ឥត​ឈប់​ឈរ​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍ ដែល​កើតចេញ​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​, ដោយ​ការចូលរួម​យ៉ាង​ផុសផុល​របស់​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន គ្រប់​ជនជាតិ គ្រប់​ជំនឿ​សាសនា ដោយ​ទឹកចិត្ដ​ស្នេហា​ជាតិ​ដ៏​ជ្រាលជ្រៅ​, ពី​ការខិតខំ​របស់​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​, ពី​ការចូលរួម​នៃ​វិស័យ​ឯកជន សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​ផ្សេងៗ​ទៀត ព្រមទាំង​ការគាំទ្រ និង​ជួយ​ឧបត្ថម្ភ​ដ៏​ស្មោះសរ​ពី​សំណាក់​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ និង​សហគមន៍​អន្តរជាតិ​។

​ឯកឧត្តម បញ្ជាក់ទៀតថា ៖ ក្នុង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ​នេះ សន្តិភាព ស្ថិរភាព​នយោបាយ ត្រូវបាន​ថែរក្សា​យ៉ាង​គត់មត់​, លទ្ធិប្រជាធិបតេយ្យ​បាន​បន្ត​ចាក់ឫស​កាន់តែ​ជ្រៅ​ក្នុង​សង្គម​ជាតិ​, ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​- ១៩ ដ៏​កាច​សាហាវ​ត្រូវបាន​គ្រប់គ្រង​ដោយ​ជោគជ័យ ការពារ​បាន​នូវ​អាយុជីវិត​ប្រជាជន​ដែល​ជា​សមិទ្ធផល​ធំ​ជា​ប្រវត្តិសាស្ត្រ ដំណើរការ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច បាន​សម្រេច​លទ្ធផល​ថ្មីៗ​ថែម​ទៀត រីឯ​ជីវភាព​ប្រជាជន​រក្សា​បាន​លំនឹង និង​ត្រូវបាន​លើកកម្ពស់​ជា​លំដាប់ ព្រមជាមួយ​នោះ កិត្យានុភាព​របស់​កម្ពុ​ជា​កាន់តែ​បាន​លើកកម្ពស់​លើ​ឆាក​អន្តរជាតិ ស្របពេល​ដែល​កម្ពុជា​បាន​បំពេញ​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ប្រកបដោយ​ជោគជ័យ​៕

 

Filed in: ព័ត៌មានជាតិ