ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

បញ្ចុះ​បឋម​សីលា​សាងសង់​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​បាវិត ដែល មាន​ទំហំ ២០​ម៉ែត្រ គុណ​និង​២៦​ម៉ែត្រ​!

បញ្ចុះ​បឋម​សីលា​សាងសង់​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​បាវិត ដែល មាន​ទំហំ ២០​ម៉ែត្រ គុណ​និង​២៦​ម៉ែត្រ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្វាយរៀង​៖ ឯកឧត្តម លី ធុជ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ក្រុង​បាវិត​តំណាង​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង និង ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ស្វាយរៀង និង​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​បាវិត ឯកឧត្តម ហូ វុទ្ធី​ប្រធាន​ក្រុមការងារ​ចុះ​ជូ​យ​សង្កាត់​ព្រៃ​អង្គុ​ញ បាន​អញ្ជើញ​បញ្ចុះ​បឋម​សីលា​សាងស់​អគារ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​បាវិត ដែល មាន​ទំហំ ២០​ម៉ែត្រ គុណ​និង​២៦​ម៉ែត្រ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។​

​ពិធី​បញ្ចុះ​បឋមសិលា​សា​ង​សង់​នេះ មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ជ័យ សុន ឯកឧត្តម​ជុំ ហាត លោក​លឹម សៀង​ហេង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​បាវិត និង​អស់លោក​ជា​អនុប្រធាន​គណបក្ស​ក្រុង លោក លោកស្រី អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​បាវិត ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​០៥ ក្នុង​ក្រុង​បាវិត គណកម្មាធិការ​គណបក្ស​ក្រុង និង​សង្កាត់​ទាំង ០៥​។​

​គួ​បញ្ជាក់​ផង​ដែរ ការសាងសង់​អគារ​ស្នាក់ការ​គណបក្ស​នេះ បាន​ធ្វើឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​បាវិត និង​មាន​ការចូលរួម​វិភាគទាន​ជា​កម្លាំងចិត្ត កម្លាំងកាយ ថវិកា និង​សម្ភារៈ ពី​ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារ​គណបក្ស និង​គណបក្ស​ខេត្ត ក្រុង សង្កាត់​ទាំងអស់ ក៏ដូចជា​សប្បុរសជន​នានា ផងដែរ​។​

​ទីស្នាក់ការ​គណបក្ស​ក្រុង​បាវិត នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ជា​ផលប្រយោជន៍​រួម​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សមាជិក សមាជិកា​គណបក្ស​ទាំងអស់ ស្ថិត​ក្នុង​ក្រុង​បាវិត ដើម្បី​ឲ្យមាន​កន្លែងធ្វើការ​សមរម្យ​ដើម្បី​បំរើ​ផលប្រយោជ​សង្គមនិង​ប្រជាពលរដ្ឋ​។​សមិទ្ធផល​ថ្មី​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​សមិទ្ធផល​របស់​គណបក្ស​ផ្សេងៗ​ជាច្រើន​ទៀត សម្រាប់​ក្រុង​បាវិត ក៏​ដូច​ខេត្ត​ស្វាយរៀង ដែល​សមាជិក សមាជិកា​គណបក្ស​គ្រប់​ជាន់ថ្នាក់ បាន​ខិតខំ​ប្រឹងប្រែង​ឡើង ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បិតា​សន្តិភាព​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា​។​

 

Filed in: ព័ត៌មានជាតិ