ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក សៅ សុខា ស្នើ​ឲ្យ​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការអនុវត្ត​ភារកិច្ច និង​សូម​កុំ​ក្រ​អើត​ក្រ​ទម ត្រូវតែ​គោរព​ស្រឡាញ់​គ្នា​ឱ្យបាន​ច្រើន​

លោក សៅ សុខា ស្នើ​ឲ្យ​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការអនុវត្ត​ភារកិច្ច និង​សូម​កុំ​ក្រ​អើត​ក្រ​ទម ត្រូវតែ​គោរព​ស្រឡាញ់​គ្នា​ឱ្យបាន​ច្រើន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង​: លោក សៅ សុខា សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក បាន​ស្នើ​ឲ្យ​សមាជិក សមាជិក​របស់​គណ​ប្រជាជន​កម្ពុជា​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការអនុវត្ត​ភារកិច្ច និង​សូម​កុំ​អើត​ក្រ​ទ​ម ត្រូវតែ​គោរព​ស្រឡាញ់​គ្នា​ឱ្យបាន​ច្រើន បើ​ទោះបី​មាន​និន្នាការ​ខុសគ្នា​ក៏ដោយ​។​

​ការស្នើ​បែបនេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៨​ខែ​កុម្ភះ​ឆ្នាំ​២០២៣​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេចចិត្ត​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រមាស​ហែក​។​

​លោក សៅ សុខា បានលើកឡើង​ពី​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​សមទ្ធិ​ផល​ធំធេង​ជា​បន្តបន្ទាប់ និង​ធ្វើឱ្យ​សង្គមជាតិ មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។​
​លោក​បន្ដ​ទៀត​ថា រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន ទាំង​កិច្ចការ​ការបរទេស កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​កសិកម្ម ពាណិជ្ជកម្ម វិស័យ​ការងារ សុខុមាលភាព​សាធារណ​: និង​សមិទ្ធផល​ធំៗ​ជាច្រើន​ទៀត ជាពិសេស ការគ្រប់គ្រង​បាន​នូវ​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​

​សមិទ្ធផល​ទាំងនេះ​អាច​សម្រេចបាន​លុះត្រាតែ​មាន​កត្តា​សំខាន់​បំផុត​គឺ​សន្តិភាព​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី តែងតែ​យកចិត្តទុកដាក់​ជា​ខ្លាំង​ចំពោះ​សុខទុក្ខ ជីវភាព សុខភាព​ប្រជាពលរដ្ឋ សុខុមាលភាព​សាធារណៈ និង​ការកាត់បន្ថយ​ភាពក្រីក្រ​។

​លោក​សៅ​សុខា បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​ចុះ​ឲ្យដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដើម្បី​ជួយ​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមានឡើង​ចំពោះ​ពួក​គាត់ ហើយ​ត្រូវ​រាយការណ៍​បន្ត​ភ្លាម​ប្រសិនបើ​បញ្ហា​នោះ​ហួស ពី​សមត្ថភាព​ក្នុង​ការដោះស្រាយ​តាម​ថ្នាក់​របស់​ខ្លួន​នីមួយៗ​៕

 

Filed in: ព័ត៌មានជាតិ