ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បង្គោល​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​សន្ត (IMS)

នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បង្គោល​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​សន្ត (IMS)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​សុក្រ ១២ រោច ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​រៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បង្គោល​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​សន្ត (IMS) ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ​អគ្គនាយករង លោក​ប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ​ចំណុះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មួយចំនួនទៀត​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ដែល​ជា​មន្ត្រី​បង្គោល​មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទាំង​២៥ និង​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ជនបរទេស​អន្តោ​ប្រវេ​សន្ត សរុប​ទាំងអស់​មាន​ចំនួន ១០៥​រូប​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក យូ សា​រុំ ប្រធាន​នាយដ្ឋាន​ជនបរទេស​អន្តោ​ប្រវេ​សន្ត​បាន​រាយការណ៍​អំពី​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ជូន​អង្គពិធី សិក្ខា​កម្ម​ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​ការយល់ដឹង​និង​អាច​ប្រើប្រាស់​ប្រព័ន្ធ​នេះ​បាន ព្រមទាំង​បាន​លើក​នូវ​សំណួរ​យ៉ាង​ផុលផុស​។​

​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ខាងលើ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​ចំពោះ​វគ្គ​បណ្តុះបណ្តាល​នាពេលនេះ និង​បាន​មានមតិ​ផ្តាំផ្ញើ​ណែនាំ​ដល់​សិក្ខាកាម​ទាំងអស់​ដែល​ជា​មន្ត្រី​បង្គោល​មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យបាន​ល្អ​ប្រសើរ​និង​ត្រូវ​ជំរុញ​ដល់​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ទាំងអស់​គោរព​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និង​សេចក្តីណែនាំ​នានា​ឱ្យ​បាន​ត្រឹមត្រូវ​។​

​នៅ​ចុងបញ្ចប់​កម្មវិធី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​អញ្ជើញ​ប្រគល់​លិខិត​បញ្ជាក់​ការសិក្សា​ដល់​សិក្ខាកាម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ និង​បាន​ប្រគល់​ម៉ាស៊ីន​កុំព្យូទ័រ​ដល់​គ្រប់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ផងដែរ​។​a

Filed in: ព័ត៌មានជាតិ