ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឯកឧត្ដម ឃួ​ង ស្រេង ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម អគារ​បុរី​កីឡា​ទាំង ៨ អគារ

​ឯកឧត្ដម ឃួ​ង ស្រេង ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម អគារ​បុរី​កីឡា​ទាំង ៨ អគារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​អគារ​បុរី​កីឡា​ប្រមាណ​ជាង ១២០០ គ្រួសារ​ទទួលបាន​កាដូ​ដ៏​មាន​តម្លៃ​ពី​សម្តេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន​នាយកដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ លើ​ចំណែក​ឯកជន​ជូន​ពួកគាត់ ជាមួយនឹង​ការលើកលែង​ការបង់ពន្ធ​ប្រថាប់ត្រា ពន្ធ​អចលនទ្រព្យ និង ពន្ធអាករ​ផ្សេងៗ​ថែម​ទៀត ដែល​បាន​ធ្វើឱ្យ​ពួក​គាត់​បង្ហាញ​ពី​ក្តីរំភើប​រីករាយ​ចិត្ត​យ៉ាង​ខ្លាំង​។ ក្នុង​ពិធី “​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​អគារ​បុរី​កីឡា​ទាំង ៨ អគារ​” ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​នេះ បាន​ធ្វើឡើង នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ ក្រោម​វត្តមាន​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។ ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖ ត្រឹម​តែ​រយៈពេល ១០ ថ្ងៃ​ប៉ុណ្ណោះ ដែល​រដ្ឋបាល រាជធានី​ភ្នំពេញ បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​គោលការណ៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​

របស់​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន ស្រប​តាម​ខ្លឹមសារ​លិខិត​លេខ ១៦៥ ស​ជណ​.​ម​.​យ ចុះ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។ សម្រាប់​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន ជូន ប្រជាពលរដ្ឋ​រស់នៅ​តាម​អគារ​បុរី​កីឡា​ទាំង ៨ អគារ នាពេលនេះ គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ការ យកចិត្តទុកដាក់​ខ្ពស់​បំផុត​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សន នាយករដ្ឋមន្ត្រី ក្នុង​ការធានា​សិទ្ធិ​កាន់កាប់ ស្របច្បាប់​របស់​ប្រជាពលរដ្ឋ សំដៅ​លើកកម្ពស់​ជីវភាព សុខុមាលភាព​និង​ការកាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង រួមចំណែក​ដល់​ការពង្រឹង​ស្ថិរភាព​សង្គម​។ ឯកឧត្ដម​ឃួង ស្រេង បន្តថា​៖ ការចែក​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ គឺជា​ការ រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការដោះស្រាយ​បញ្ហា​ផលប៉ះពាល់​ជូន​បងប្អូន ប្រជាពលរដ្ឋ​មូលដ្ឋាន ផ្អែក​តាម​គោលការណ៍ “​សន្តិ​សហ​វិជ្ជមាន​” និង ជា​ការធ្វើឱ្យ​មាន​ភាពច្បាស់​លាស់​រវាង​កម្មសិទ្ធិឯកជន និង​កម្មសិទ្ធិ​

សាធារណៈ របស់​រដ្ឋ ដោយ​ឈរ​លើ​មូលដ្ឋាន​នយោបាយ “​ឈ្នះ​-​ឈ្នះ​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​ដីធ្លី ហើយ​កាន់តែ ពិសេស​ជាងនេះទៅទៀត​នោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សម្រេច​លើកលែង​ការបង់ពន្ធ​ប្រថាប់ត្រា ពន្ធ​អចលនទ្រព្យ និង​ពន្ធអាករ​ផ្សេងៗ ក្នុង​ដំណើរការ​ចុះបញ្ជី​កម្មសិទ្ធិ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ជាង ១,២០០ គ្រួសារ នៃ​ចំណែក​អគារ​ស្នាក់នៅ​រួម​ចំនួន ១.៣៩២ បន្ទប់ ក្នុង​អគា​រទាំង ៨ នេះ ថែមទៀត​ផង​។ ឯកឧត្ដម ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​៖ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​ប័ណ្ណកម្មសិទ្ធិ លើ​ចំណែក​ឯកជន​ទាំង​១៣៩២​បន្ទប់​នេះ គឺ​នៅសល់​៤៦​បន្ទប់ ដែល​មិន​ទាន់​បាន​បំពេញ​ឯកសារ​គ្រប់គ្រាន់ ដោយសារ​មាន​បញ្ហា​ផ្សេងៗ ដូច្នេះ​សូម​បងប្អូន​ទៅ​ធ្វើ​នៅ​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់​និង សុរិយោដី​រាជធានី ដោយ​មន្ត្រី​នឹង​នៅ​រង់ចាំ​

​ធ្វើ​ជូន​បងប្អូន ជាមួយនឹង​ការ​មិន​យក​ពន្ធ​ប្រថាប់ត្រា ពន្ធ​អចលនទ្រព្យ និង​ពន្ធអាករ​ផ្សេងៗ​ដូច​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​នេះ​ដែរ ។ លោក ថេង សុ​ថុល អភិបាលខណ្ឌ​៧​មករា បាន​បញ្ជាក់​ឱ្យដឹងថា​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​អគារ សហកម្មសិទ្ធិ​បុរី​កីឡា​ទាំង​០៨​អគារ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា មាន​ក្តីរំភើប​រីករាយ​ក្រៃលែង ដោយ​ទទួលបាន​នូវ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ នាពេលនេះ ។ នេះ​ជា​ការខិតខំ យកចិត្ត ទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម​ឃួង ស្រេង ជាពិសេស​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន​។ លោក​បន្តថា វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ដែល​ម្ចាស់​កម្មសិទ្ធិ ទទួលបាន​នា​ពេល​នេះ ពិតជា​មាន​តម្លៃ​សំខាន់​ខ្លាំងណាស់ ក្នុង​ការបង្កើន​សេដ្ឋកិច្ច និង ជីវភាព​គ្រួសារ ៕

Filed in: ព័ត៌មានជាតិ